Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ីនិងឥណ្ឌូនេស៊ី ពិភាក្សាអំពីការមូលមតិគ្នា របស់អាស៊ាន សម្រាប់សន្តិភាពនៅមីយ៉ាន់ម៉ា

អ្នកការទូតជាន់ខ្ពស់រុស្ស៊ីបង្ហាញពីការគាំទ្ររបស់ខ្លួន ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ ឆ្ពោះទៅកាន់ការទទួលបានផ្នែកសន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈដំណើរទស្សកិច្ចរបស់លោក កាលពីថ្ងៃអង្គារទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីបង្ហាញពីសារសំខាន់ក្នុងតំបន់ជាមួយទីក្រុងម៉ូស្កូ។

រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក Sergei Lavrov ក្នុងរយៈពេល៤ថ្ងៃនៃដំណើរទស្សនកិច្ច ទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺលោកបានធ្វើដំណើរមកដល់ទីក្រុងហ្សាកាតា កាលពីថ្ងៃចន្ទកន្លងទៅបន្ទាប់ពីចាកចេញពីប្រទេសប្រ៊ុយណេ។

បន្ទាប់ពីជួបពិភាក្សាជាមួយសមភាគីឥណ្ឌូនេស៊ីលោកស្រី Retno Marsudi លោក Lavrov បាននិយាយថា លោកបានធ្វើសេចក្តីរាយការណ៍សង្ខេបឲ្យលោកស្រី Marsudi អំពីសារដែលរុស្ស៊ីបានផ្ញើទៅមេដឹកនាំយោធា របស់មីយ៉ាន់ម៉ា ហើយបានប្រាប់ Marsudi ថា រុស្ស៊ីបានចាត់ទុកជំហរអាស៊ាន ជាមូលដ្ឋានសម្រាប់ស្តារស្ថានការណ៍វិលត្រឡប់មករកភាពប្រក្រតីវិញ។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នា របស់ថ្នាក់ដឹកនាំទាំងពីរ លោកស្រី Marsudi បានសង្កត់ធ្ងន់លើសារសំខាន់ នៃការតាមដានមតិឯកច្ឆន្ទ ៥ ចំណុចដែលមេដឹកនាំយោធាអាស៊ាន និងមីយ៉ាន់ម៉ាបានព្រមព្រៀង កាលពីខែមេសា និងស្នើឱ្យរុស្ស៊ីគាំទ្រការអនុវត្តរបស់ខ្លួន។

លោកស្រីថ្លែងថា៖ «នេះតម្រូវឱ្យមានការប្តេជ្ញាចិត្តរបស់យោធាមីយ៉ាន់ម៉ា ក្នុងការធ្វើសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត» ។

ការមូលមតិគ្នាប្រាំចំណុចបានអំពាវនាវឱ្យបញ្ឈប់អំពើហឹង្សាជាបន្ទាន់ និងសម្រាប់ការចាប់ផ្តើមការសន្ទនា ប្រកបដោយការស្ថាបនាដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី “ដើម្បីផលប្រយោជន៍របស់ប្រជាជន” ។ ការមូលមិតគ្នានេះ ក៏បានឯកភាពផងដែរថា ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្របសម្រួលនៅក្នុងកិច្ចពិភាក្សានេះ។ លោក Lavrov បានថ្លែងថា៖ «យើងសូមបញ្ជាក់ម្តងទៀតនូវការគាំទ្រយ៉ាងខ្លាំង របស់យើងចំពោះគោលការណ៍ ទាំង៥ របស់អាស៊ាន»។

លោក Lavrov ក៏បានបញ្ជាក់ផងដែរអំពីចំណងមិត្តភាពសេដ្ឋកិច្ចនិងនយោបាយកាន់តែស៊ីជម្រៅ ជាមួយប្រទេសឥណ្ឌូនេស៊ី ដែលនឹងធ្វើជាប្រធានាធិបតី G-20 នៅឆ្នាំក្រោយហើយមន្ត្រីទាំងពីរ ក៏បានពិភាក្សាអំពីការរៀបចំ សម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Vladimir Putin ទៅកាន់ប្រទេសឥណ្ឌូនេស៊ីនៅចុងឆ្នាំនេះ៕
ប្រភព៖ AP
រក្សាសិទ្ធិដោយ៖CEN

×