Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំងអាមេរិក បានបាញ់ទម្លាក់ យន្តហោះគ្មានមនុស្សបើក លើស្ថានទូតអ៊ីរ៉ាក់

ក្រុមមន្ត្រីសន្តិសុខអ៊ីរ៉ាក់បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិកបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿងនៅពីលើស្ថានទូតខ្លួន ក្នុងទីក្រុងបាកដាដកាលពីយប់ថ្ងៃចន្ទ បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើមូលដ្ឋានទ័ពដែលជាកន្លែងស្នាក់នៅរបស់ទាហានអាមេរិកនៅភាគខាងលិចប្រទេស។

យោងតាមអ្នកយកព័ត៌មាន AFPនិយាយថា៖ «ប្រព័ន្ធការពារអាមេរិកបានបាញ់រ៉ុក្កែតទៅលើអាកាសនៅទីក្រុងបាកដាដ»។
ចាប់តាំងពីដើមឆ្នាំនេះ ការវាយប្រហារចំនួន ៤៧ បានផ្តោតលើផលប្រយោជន៍អាមេរិកនៅក្នុងប្រទេសដែលមានកងទ័ពអាមេរិកចំនួន ២៥០០ នាក់ដែលត្រូវបានដាក់ពង្រាយជាផ្នែកមួយនៃសម្ព័ន្ធអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតរដ្ឋអ៊ីស្លាម។

កាលពីខែមេសាកន្លងទៅនេះ យន្តហោះគ្មានមនុស្សបើកមួយដែលផ្ទុកទៅដោយគ្រឿងផ្ទុះបានវាយប្រហារទីស្នាក់ការកណ្តាលអ៊ីរ៉ាក់របស់ក្រុមចម្រុះនៅក្នុងផ្នែកយោធានៃអាកាសយានដ្ឋាន Arbil ដែលជារដ្ឋធានីក្នុងតំបន់អ៊ីរ៉ាក់របស់Kurdish។
ដោយឡែក ខែបន្ទាប់( ខែឧសភា) យន្តហោះគ្មានមនុស្សបើកមួយដែលផ្ទុកទៅដោយគ្រឿងផ្ទុះបានវាយប្រហារមកលើមូលដ្ឋានទ័ពអាកាសរបស់អាមេរិកដែលមានទីតាំងនៅ Ain Al-Asad ។

កាលពីថ្ងៃទី ៩ មិថុនាយន្តហោះគ្មានមនុស្សបើកផ្ទុកជាតិផ្ទុះចំនួន ៣ គ្រឿងបានតម្រង់គោលដៅទៅព្រលានយន្តហោះរបស់ទីក្រុងបាកដាដ ដែលទាហានអាមេរិកក៏ត្រូវបានដាក់ពង្រាយផងដែរ។ ក្នុងនោះដ្រូននោះ ត្រូវបានកងទ័ពអ៊ីរ៉ាក់ស្ទាក់ចាប់បាន។
នៅក្នុងសញ្ញាមួយដែលសហរដ្ឋអាមេរិកមានការព្រួយបារម្ភនោះគឺជា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកថ្មី ។ ហើយថ្មីៗនេះ វាបានផ្តល់ប្រាក់រហូតដល់ទៅ ៣ លានដុល្លារអាមេរិកសម្រាប់ព័ត៌មានស្តីពីការវាយប្រហារដែលផ្តោតលើផលប្រយោជន៍របស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់។ នៅកន្លែងផ្សេងទៀតកាលពីថ្ងៃចន្ទ គ្រាប់រ៉ុក្កែត ៣ គ្រាប់បានផ្តោតទៅលើមូលដ្ឋានទ័ពអាកាសអ៊ីរ៉ាក់មួយនៅវាលខ្សាច់ភាគខាងលិចដែលមានកងទ័ពអាមេរិកផងដែរ។ ការវាយប្រហារនេះបានតម្រង់គោលដៅទៅលើមូលដ្ឋានទ័ពនៅឯ Ain al-Assad ដោយមិនបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ៕
ប្រភព៖ AFP
រក្សាសិទ្ធិដោយ៖CEN

×