Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វ៉ាក់សាំងកូវីដ-១៩ អភិវឌ្ឍដោយអ្នកសិក្សាស្រាវជ្រាវថៃ កំពុងស្ថិតក្រោមការសាកល្បងលើមនុស្ស

វ៉ាក់សាំងការពារកូវីដ១៩ ចំនួន៣ប្រភេទ របស់ប្រទេសថៃកំពុងស្ថិតក្រោមដំណើការតេស្ត លើមនុស្ស ខណៈវ៉ាក់សាំងច្រើនជាង២០ប្រភេទផ្សេងទៀត ក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សា។ នេះបើយោងទៅតាមវិទ្យាស្ថានវ៉ាក់សាំងជាតិ និងក្រុមប្រឹក្សាកិច្ចការស្រាវជ្រាវជាតិថៃ។

កាលពីថ្ងៃអាទិត្យកន្លងទៅមជ្ឈមណ្ឌលព័ត៍មានកូវីដ១៩ របស់រដ្ឋាភិបាលបាននិយាយថា តួលេខដែលបានរួមបញ្ចូលគ្នា មកពីវិទ្យាទាំង២ខាងលើបានបង្ហាញថា វ៉ាក់សាំងច្រើនជាង២០ប្រភេទ កំពុងត្រូវបានសិក្សាស្វែងរក និងអភិវឌ្ឍក្នុងប្រទេសថៃ ខណៈវ៉ាក់សាំងបីប្រភេទ បានចាប់ផ្តើមសាកល្បងនៅលើខ្លួនមនុស្ស។
យ៉ាងណាមិញ វ៉ាក់សាំងទាំងបីប្រភេទនោះរួមមាន៖ វ៉ាក់សាំងប្រភេទ ChulaCov19 ប្រើបច្ចេកវិទ្យា MRNA គឺជាវ៉ាក់សាំងដែលផលិតដោយសាកលវិទ្យាល័យចូឡាឡុងកនរបស់ប្រទេសថៃ។ វ៉ាក់សាំងនេះគឺស្ថិតក្នុងដំណាក់កាលដំបូងសម្រាប់តេស្តក្នុងចំណោមបេក្ខជនចំនួន៧២នាក់ ដោយវ៉ាក់សាំងចំនួន២ដូសនឹងត្រូវចាក់ក្នុងរយៈពេល២១ថ្ងៃ។

ចំណែកឯវ៉ាក់សាំងមួយប្រភេទទៀត គឺមានឈ្មោះថា- HXP-GPOVac គឺជាវ៉ាក់សាំងអសកម្មមួយ ដែលត្រូវបានបង្កើតរួមគ្នា ដោយមហាវិទ្យាល័យវេជ្ជសាស្រ្តត្រូពិកក្នុងសាកលវិទ្យាល័យ Mahidol និងអង្គការឱសថរដ្ឋាភិបាល។ វ៉ាក់សាំងនេះ ស្ថិតក្នុងដំណាក់កាលទី ២ នៃការសាកល្បងលើមនុស្សជាមួយបេក្ខជន ៤៦០ នាក់ហើយ វ៉ាក់សាំងពីរដូស នឹងត្រូវចាក់ក្នុងចន្លោះពេល ២៨ ថ្ងៃ។
និងចុងក្រោយគឺវ៉ាក់សាំងឈ្មោះ Covigen គឺជាវ៉ាក់សាំងDNA ដែលបង្កើតឡើងដោយក្រុមហ៊ុន Bionet Asia និង Technovalia ដែលបានចាប់ផ្តើមដំណាក់កាលដំបូងនៃការសាកល្បងទៅលើមនុស្សក្នុងចំណោមបេក្ខជន ១៥០ នាក់ ហើយវ៉ាក់សាំងពីរដូសនឹងត្រូវចាក់ក្នុងចន្លោះពេល ២៨ ថ្ងៃ៕
ប្រភព៖ The Nation
រក្សាសិទ្ធិដោយ៖CEN

×