Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុទ្ធោ ! ក្រុមគ្រូពេទ្យថៃ ជម្លៀសអ្នកជំងឺកូវីដយ៉ាងត្រដាបត្រដូស ចេញពីមន្ទីរពេទ្យ ខណៈភ្លើងឆាបឆេះជិតមកដល់…

នៅម៉ោងប្រហែល ១២ និង ០០ ថ្ងៃទី៥ ខែកក្កដា មានហេតុការណ៍ផ្ទុះឆេះនៅខាងក្នុង រោងចក្រផលិតស្នោផ្លាស្ទិចមួយកន្លែង នៅ Soi King Kaew 21 Moo 15 ឃុំបាងលីយ៉ៃ ស្រុកបាងលី ខេត្តសាមុតប្រាកាន ប្រទេសថៃ ទាំងពាក់កណ្តាលយប់ ដែលបណ្តាលឱ្យអគាររោងចក្ររងការខូចខាតទាំងស្រុង។

តាមការឲ្យដឹងពីសារព័ត៌មានក្នុងស្រុកថៃមួយ បានឲ្យដឹងថា ភ្លើងបានផ្ទុះឡើងសន្ទោសន្ធៅ ដោយសារតែមានការលេចធ្លាយសារធាតុគីមី។ ឧទ្ធម្ភាគចក្រ KA-32 ២ គ្រឿង ជាមួយមន្រ្តីសំខាន់ៗចំនួន ១០ នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីចូលរួមក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យ នៅរោងចក្រនេះ។

តែទោះយ៉ាងណា អ្វីដែលជាអកុសលនោះ គឺដោយសារតែភ្លើងបានឆាបឆេះខ្លាំងម្តងទៀត បានបណ្តាលឲ្យអ្នកពន្លត់អគ្គីភ័យម្នាក់ត្រូវបានគេរាយការណ៍បានស្លាប់ និងមនុស្ស៤នាក់ផ្សេងទៀត បានរងរបួស។

ទន្ទឹមនឹងហេតុការណ៍នេះផងដែរ មន្ទីរសុខាភិបាល ក៏បានចេញការព្រមានមួយថា សម្រាប់ប្រជាជនដែលរស់នៅតំបន់នៃរោងចក្រកំពុងឆាបឆេះអគ្គិភ័យ ត្រូវបានម៉ាស់ដើម្បីចៀសវាងការស្រូបផ្សែងចេញពីរោងចក្រផលិតស្នោ ពីព្រោះវាជាសារធាតុគីមី ដែលបង្កអន្តរាយដល់រាងកាយ និងបង្កជាមហារីក។

ដោយឡែក នៅមន្ទីរពេទ្យ Chularat 9 មន្រ្តីសមត្ថកិច្ចក៏បានជម្លៀសអ្នកជំងឺជាង ១០០ នាក់ ដែលក្នុងនោះមានអ្នកជំងឺកូវីដ៦០ ចេញពីទីកន្លែងនោះ ដោយផ្ទេរទៅមន្ទីរពេទ្យផ្សេងនៅក្នុងតំបន់ ទីកន្លែងដែលក្រុមគ្រូពេទ្យបានធ្វើការងារយ៉ាងត្រដាបត្រដួស ចាប់តាំងពីព្រឹកមក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×