Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសហប្រជាជាតិ ប្រាប់យោធា មីយ៉ាន់ម៉ាថា ឲ្យដោះលែង លោកស្រីអ៊ុង សានស៊ូជី ឥឡូវនេះ

អគ្គរដ្ឋលេខាធិការអង្គការសហប្រជាជាតិលោកស្រី Antonio Guterres បានជំរុញឱ្យកងទ័ពមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍ដោះលែង ម្ចាស់ពាននូបែលសន្តិភាព លោកស្រីអ៊ុង សានស៊ូជី និងប្រធានាធិបតីលោកឥឡូវនេះ។ នេះបើយោងទៅតាមអ្នកនាំពាក្យអង្គការសហប្រជាជាតិ ថ្លែងក្រោយពេលមានការដោះលែង អ្នកជាប់ឃុំជាង ២,០០០នាក់។

លោកស្រី Eri Kaneko អ្នកនាំពាក្យរងបានថ្លែងប្រាប់ Guterresថា៖ យើងបញ្ជាក់សារពីការអំពាវនាវបន្ទាន់ របស់យើងជាថ្មីម្តងទៀតឱ្យដោះលែងគ្រប់បុគ្គលដែលបានឃុំខ្លួនតាមអំពើចិត្ត និងរួមទាំងប្រធានាធិបតីលោក Win Myint និងអ្នកប្រឹក្សារដ្ឋលោកស្រី អ៊ុង សានស៊ូជី។
យោងតាមការរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប្រទេសមីយ៉ាន់ម៉ាបានដោះលែងអ្នកជាប់ឃុំ ប្រមាណជាង២ពាន់នាក់ កាលពីថ្ងៃពុធ ក្នុងចំណោមអ្នកជាប់ឃុំទាំងនោះ មានអ្នកសារព័ត៍មាន និងអ្នកផ្សេងទៀតដែលយោធា កំពុងកាន់អំណាចបាននិយាយថា ពួកគេត្រូវបានចោទប្រកាន់ពីបទញុះញង់ ឲ្យចូលរួមក្នុងការតវ៉ា។

អ្នកប្រឆាំងជាមួយយោធាជាច្រើនត្រូវបានគេឃុំខ្លួន ខ្លះត្រូវបានផ្តន្ទាទោសក្រោមច្បាប់មួយដែលដាក់ទោសព្រហ្មទណ្ឌ លើការបញ្ចេញមតិ ដែលអាចបង្កឱ្យមានការភ័យខ្លាច ឬផ្សព្វផ្សាយព័ត៌មានមិនពិត។ លោកស្រីអ៊ុងសានស៊ូជីកំពុងត្រូវបានកាត់ទោស ចំពោះបទឧក្រិដ្ឋស្រដៀងគ្នានេះ នៅក្នុងចំណោមអ្នកដទៃទៀត ហើយកំពុងស្ថិតក្នុងការជាប់ឃុំឃាំងនៅឡើយ។
លោកស្រី Kanekoថា៖ «យើងនៅតែមានក្តីបារម្ភកាន់តែខ្លាំង ដែលនៅបន្តប្រើប្រាស់អំពើហឹង្សា និង រួមទាំងការចាប់តាមតែអំពើចិត្ត ដោយកងកម្លាំងសន្តិសុខ»៕
ប្រភេព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×