Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ចនស៊ុន និងចនស៊ុននិយាយថា វ៉ាក់សាំងរបស់ខ្លួន បង្ហាញពីសកម្មភាពប្រឆាំងនឹងមេរោគបម្លែងថ្មី Delta

ក្រុមហ៊ុនវ៉ាក់សាំងJohnson & Johnson បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍កន្លងទៅថា ត្រឹមតែវ៉ាក់សាំងការពារកូវីដ១៩ Johnson & Johnson ១ដូស គឺបានបង្កើត និងពង្រឹងសកម្មភាពរឹងមាំប្រឆាំងនឹងមេរោគ Delta និងជំងឺបម្លែងថ្មីទូទៅផ្សេងៗទៀត។
ក្រុមហ៊ុនសុខាភិបាលដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិកបានបញ្ជាក់ថា ទិន្នន័យមួយបានចេញផ្សាយពីភាពធន់ នៃការឆ្លើយតបទៅលើប្រព័ន្ធភាពស៊ាំរបស់មនុស្ស គឺមានរយៈពេលយ៉ាងតិច ៨ ខែ ហើយវ៉ាក់សាំងនេះមានប្រសិទ្ធភាព ៨៥ ភាគរយហើយវាក៏អាចជួយការពារទៅដល់មន្ទីរពេទ្យ និងមរណភាពផងដែរ។

ក្រុមហ៊ុនបាននិយាយថាវ៉ាក់សាំងការពារកូវីដ១៩ បង្កើតសកម្មភាពបន្សាបអង្គបដិប្រាណប្រឆាំងនឹងមេរោគបម្លែងថ្មី Delta ដែលត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសឥណ្ឌា ក្នុងកម្រិតការពារមួយខ្ពស់ជាងអ្វី ដែលត្រូវបានគេសង្កេតឃើញ ចំពោះមេរោគបម្លែងថ្មី Beta ដែលត្រូវបានរកឃើញដំបូង នៅអាហ្វ្រិកខាងត្បូង៕
ប្រភព៖ CNA
រក្សាសិទ្ធិដោយ៖CEN

×