ប្រធានាធិបតីចិនលោកស៊ីជីនពីងបានសន្យានៅថ្ងៃព្រហស្បតិ៍ទី ១ ខែកក្កដាកន្លងទៅថា នឹងបញ្ចប់ការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង និងបានប្តេជ្ញាថានឹងវាយលុករាល់ការប៉ុនប៉ងឯករាជ្យភាពជាផ្លូវការសម្រាប់កោះនេះ ដោយប្រកាន់យកខ្សែស្រឡាយតែមួយក្នុងថ្ងៃខួបកំណើត ១០០ ឆ្នាំរបស់គណបក្សកុម្មុយនិស្តកំពុងកាន់អំណាច។
ប្រទេសចិនចាត់ទុកទឹកដីតៃវ៉ាន់ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យ គឺជាទឹកដីរបស់ខ្លួន។ ហើយក្រោមការគ្រប់គ្រងរបស់លោកស៊ីបានបង្កើនការអះអាងទាមទារអធិបតេយ្យភាពរបស់ខ្លួនរួមទាំងការបញ្ជូនយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកទៅជិតកោះនោះថែមទៀត។
លោកស៊ីបាននិយាយនៅក្នុងសុន្ទរកថា មួយពី Tiananmen Square របស់ទីក្រុងប៉េកាំងថា៖« ការដោះស្រាយជុំវិញបញ្ហាជាមួយកោះតៃវ៉ាន់ និងការបង្រួបបង្រួមមាតុភូមិឲ្យពេញលេញ គឺជាកិច្ចការប្រវត្តិសាស្ត្រដែលមិនធ្លាប់មានរបស់បក្សកុម្មុយនិស្តចិន និងជាសេចក្តីប្រាថ្នារួមរបស់ប្រជាជនចិន។
កូនប្រុសកូនស្រីទាំងអស់( តៃវ៉ាន់ ហុងកុង) របស់ប្រទេសចិនរួមទាំងជនរួមជាតិនៅសងខាងច្រកសមុទ្រតៃវ៉ាន់ត្រូវតែរួមគ្នា និងឆ្ពោះទៅមុខរួមគ្នាដោយសាមគ្គីភាព ដើម្បីសម្រេចបញ្ចេញចេញនូវផែនការឯករាជ្យរបស់កោះតៃវ៉ាន់។
ខណៈពេលដែលប្រទេសចិនមិនដែលមានបំណងបោះបង់ចោលការប្រើប្រាស់កម្លាំងដើម្បីធ្វើឱ្យតៃវ៉ាន់ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន លោកស៊ីបានអំពាវនាវឱ្យមានដំណើរការនៃការបង្រួបបង្រួមគ្នាដោយសន្តិភាព។ យ៉ាងណាក៏ដោយលោកបាននិយាយថា គ្មាននរណាម្នាក់គួរតែមើលស្រាលការប្តេជ្ញាចិត្តរបស់ប្រជាជនចិន និងសមត្ថភាពដ៏ខ្លាំងក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីឡើយ។
ក្រុមប្រឹក្សាកិច្ចការដីគោកតៃវ៉ាន់បានប្រាប់រ៉យទ័រថា ខ្លួនកំពុងធ្វើការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោកស៊ីនេះ។ ប្រជាជនតៃវ៉ាន់ភាគច្រើនមិនបានបង្ហាញចំណាប់អារម្មណ៍ចំពោះការគ្រប់គ្រងរបស់ចិនទេ។ រដ្ឋាភិបាលតៃវ៉ាន់និយាយថា មានតែប្រជាជននៅកោះនេះប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ពួកគេ និងការដាក់សម្ពាធទៅលើចិន។
ប្រទេសចិនជឿជាក់ថាប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen គឺជាអ្នកបំបែកខ្លួនពីការប្រកាសឯករាជ្យ។ លោកស្រីមានប្រសាសន៍ថា តៃវ៉ាន់គឺជាប្រទេសឯករាជ្យរួចទៅហើយដែលមានឈ្មោះថាសាធារណរដ្ឋចិនដែលមានឈ្មោះផ្លូវការរបស់ខ្លួន។ រដ្ឋាភិបាលសាធារណរដ្ឋចិនដែលបានចាញ់សង្គ្រាមស៊ីវិល បានភៀសខ្លួនទៅកោះតៃវ៉ាន់ក្នុងឆ្នាំ ១៩៤៩ បន្ទាប់ពីចាញ់សង្គ្រាមស៊ីវិលរបស់បក្សកុម្មុយនីស្តរបស់លោកម៉ៅសេទុង៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

