Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហុងកុងហាមឃាត់ អ្នកធ្វើដំណើរ ពីប្រទេសឥណ្ឌូនេស៊ី ដោយសារខ្លាចកូវីដ-១៩បម្លែងថ្មី

រដ្ឋាភិបាលហុងកុង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា ខ្លួននឹងហាមឃាត់អ្នកធ្វើដំណើរ ពីប្រទេសឥណ្ឌូនេស៊ីចាប់ពីថ្ងៃសុក្រនេះ ដោយចាត់ទុកថា ការធ្វើដំណើរមកដល់របស់អ្នកដំណើរ ពីឥណ្ឌូនេស៊ីអាចបង្កហានិភ័យខ្ពស់សម្រាប់មេរោគកូវីដ១៩។
អាជ្ញាធរបាននិយាយថា ជើងហោះហើរនឹងផ្អាក ក្រោយចំនួនករណីនាំចូលកូវីដ១៩ ពីប្រទេសឥណ្ឌូនេស៊ី ឆ្លងកាត់កម្រិតមួយដែលកំណត់ដោយមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក។

ហុងកុងបានហាមឃាត់ការធ្វើដំណើរពីប្រទេសឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន និងហ្វីលីពីនរួចរាល់ហើយ ដោយប្រើប្រាស់វិធានការផ្អាកការហោះហើរ បន្ទាប់ពីមានអ្នកដំណើរច្រើនជាង៥នាក់បានតេស្តវិជ្ជមានកូវីដ១៩ នូវមេរោគបម្លែងថ្មីបានមកដល់។

វិធានការក៏បានធ្វើឡើងនៅពេលដែលអ្នកដំណើរចំនួន១០ នាក់ និងច្រើនជាងនេះបានរកឃើញផ្ទុកនូវវីរុសកូរ៉ូណាកំឡុងពេលធ្វើចត្តាឡីស័ក។ រដ្ឋបាលតំបន់ពិសេសរបស់ចិនបានកត់ត្រានូវករណីឆ្លងកូវីដ១៩ចំនួន១១ ៨០០ករណី និងករណីស្លាប់ចំនួន២១០នាក់ដោយសារវីរុសកូរ៉ូណា ហើយភាគច្រើននៃករណីថ្មីក្នុងទីក្រុង ត្រូវបាននាំចូលក្នុងរយៈពេល១ខែចុងក្រោយនេះ។

ក្រសួងការបរទេសហុងកុងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖« ការហាមឃាត់របស់ប្រទេសហុងកុង គឺបណ្តោះអាសន្នប៉ុណ្ណោះ ហើយជនអន្តោរប្រវេសន៍ដែលបានរងផលប៉ះពាល់ដោយសារបទប្បញ្ញត្តិថ្មីនេះ គួរតែទំនាក់ទនងទៅកាន់នយោជក និងកន្លែងការងាររបស់ខ្លួន»។ ហុងកុងជួលពលករចំណាកស្រុករាប់ពាន់នាក់ មកពីប្រទេសនានារួមមាន៖ ឥណ្ឌូនេស៊ី និងហ្វីលីពីន៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×