Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើងនិយាយថា៖ ខ្លួនរំពឹងថា នឹងមានកិច្ចពិភាក្សាទ្វេភាគី និងការប្រឈមមុខដាក់គ្នា ជាមួយរដ្ឋបាលលោកបៃដិន

មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានថ្លែងថា លោករំពឹងនឹងមានទាំងការសន្ទនា និងការប្រឈមមុខគ្នាជាមួយរដ្ឋបាលលោក ចូ បៃដិន ក៏ដូចជាជំរុញឱ្យមានការត្រៀលក្ខណៈ ដើម្បីដោះស្រាយជាមួយ ទីក្រុងវ៉ាស៊ីនតោន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNAរបស់កូរ៉េខាងជើង បានឲ្យដឹងកាលពីថ្ងៃសុក្រថា“ អគ្គលេខាធិការកូរ៉េបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីត្រៀមលក្ខណៈសម្រាប់ទាំងការសន្ទនា និង ជាពិសេសដើម្បីត្រៀមលក្ខណៈឲ្យពេញលេញក្នុងការប្រឈមមុខដាក់គ្នានូវការការពារសេចក្តីថ្លៃថ្នូររបស់រដ្ឋ និងផលប្រយោជន៍របស់កូរ៉េខាងជើងសម្រាប់ការអភិវឌ្ឍឯករាជ្យមួយ” ។

ដោយមិនផ្តល់ព័ត៌មានលម្អិត របាយការណ៍នោះបាននិយាយថា មេដឹកនាំកូរ៉េខាងជើង បានដាក់ចេញនូវយុទ្ធសាស្ត្រប្រឆាំង និងយុទ្ធសាស្ត្រដើម្បីដោះស្រាយជាមួយសហរដ្ឋអាមេរិក។ របាយការណ៍ក៏បានសង្កត់ធ្ងន់លើតម្រូវការនៃការបង្កើតបរិយាកាសខាងក្រៅអំណោយផល សម្រាប់គំនិតផ្តួចផ្តើមផ្ទាល់ខ្លួនរបស់កូរ៉េខាងជើង។

ការអត្ថាធិប្បាយដោយផ្ទាល់លើកដំបូងរបស់លោកគីមនេះ គឺស្តីពីរដ្ឋបាលលោកបៃដិន ដែលបានធ្វើឡើងក្នុងអំឡុងពេល នៃការវិភាគលម្អិតនៃគោលនយោបាយ របស់ប្រទេសកូរ៉េខាងជើង នៅឯកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការកណ្តាល របស់គណបក្សពលករកូរ៉េខាងជើង។ កាលក្នុងខែឧសភាលោកចូ បៃដិន និងសមភាគីកូរ៉េខាងត្បូងលោក Moon Jae-in បានបញ្ចូលភាពបន្ទាន់ថ្មីមួយ ទៅក្នុងកិច្ចប្រឹងប្រែង ដើម្បីនាំកូរ៉េខាងជើងឲ្យត្រឡប់ទៅរកតុ ចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ។

ក្រុមអ្នកជំនាញជឿជាក់ផងដែរថា ប្រទេសកូរ៉េខាងជើងនឹងមិន កំពុងសម្លឹងរកមើលការប្រឈមមុខដាក់គ្នា ណាមួយនាពេលអនាគត ជាមួយសហរដ្ឋអាមេរិកនោះទេ ដោយត្រូវពិចារណាលើបញ្ហាធ្ងន់ធ្ងរ ដែលខ្លួនកំពុងប្រឈមមុខនៅប្រទេសខ្លួនស្រាប់ រួមទាំងភាពកង្វះស្បៀងអាហាររបស់លោក គីមផង។
កាលពីថ្ងៃអង្គារកន្លងទៅ ក្នុងពេលដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការកណ្តាលរបស់ គណបក្សពលករដែកំពុងកាន់អំណាច លោកគីមជុងអ៊ុនបានសារភាពថា ប្រទេសខ្លួន ចាំបាច់ត្រូវដោះស្រាយស្ថានភាពស្បៀងអាហារ ដែលបណ្តាលមកពីជំងឺរាតត្បាត និងព្យុះកាលពីឆ្នាំទៅ៕
ប្រភព៖ Independent News
រក្សាសិទ្ធិដោយ៖CEN

×