Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Blinken បានដាក់ការសង្ស័យ លើវិធីសាស្ត្រ នៃរបាយការណ៍លេចធ្លាយ មន្ទីរពិសោធន៍កូវីដ១៩នៅវ៉ូហាន

រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅថ្ងៃអង្គារកន្លងទៅ បានដាក់ការសង្ស័យទៅលើវិធីសាស្ត្រលើរបាយការណ៍ស្តីពីប្រភពដើមនៃជំងឺកូវីដ១៩ដែលបានដកស្រង់ចេញពីការសែត The Wall Street Journal ដែលសន្និដ្ឋានថា សម្មតិកម្មនៃការលេចធ្លាយវីរុស ត្រូវបានលេចចេញពីបន្ទប់ពិសោធន៍ចិន គឺអាចជឿទុកចិត្តបាន។

លោក Blinken បានប្រាប់ទៅកាន់គណៈកម្មាធិការព្រឹទ្ធសភាដែល កំពុងបើកសវនាការលើសំណើថវិការបស់ក្រសួងការបរទេស នៅពេលសួរអំពីអត្ថបទរបស់ទិនានុប្បវត្តិថា៖ ខ្ញុំបានឃើញរបាយការណ៍ហើយ ខ្ញុំគិតថាវាគឺជាតួលេខក្នុងកម្រិតមួយដែលមិនត្រឹមត្រូវ។

របាយការណ៍មួយ កាលពីថ្ងៃចន្ទបានដកស្រង់សំដីមនុស្សដែលដឹង ពីរបាយការណ៍ចំរុះមួយដោយមន្ទីរពិសោធន៍ជាតិ រដ្ឋាភិបាលអាមេរិកនិយាយថា ខ្លួនបានសន្និដ្ឋានថា សម្មតិកម្មនៃការលេចចេញមេរោគពីមន្ទីរពិសោធន៍ចិន នៅវូហាន គឺអាចជឿទុកចិត្តបាន និងសមនឹងទទួលបានការស៊ើបអង្កេតបន្ថែម។
របាយការណ៍បាននិយាយថា ការសិក្សានេះត្រូវបានរៀបចំកាលពីខែឧសភាឆ្នាំ ២០២០ ដោយមន្ទីរពិសោធន៍ជាតិ Lawrence Livermore និងបានយោងដោយរដ្ឋនៅពេលដែលវាធ្វើការស៊ើបអង្កេត ទៅលើប្រភពដើមនៃជំងឺរាតត្បាតក្នុងអំឡុង ពេលប៉ុន្មានខែចុងក្រោយនៃរដ្ឋបាលរបស់អតីតប្រធានាធិបតីដូណាល់ត្រាំ។

លោក Blinken បាននិយាយថា នោះគឺការយល់ដឹងរបស់ខ្លួន បានល្អបំផុតចំពោះរបាយការណ៍នេះ បន្ទាប់ពីរដ្ឋបាលលោកត្រាំ បានស្នើសុំឱ្យមានអ្នកស្វែងរកមើលប្រភពដើមនៃវីរុសដែលបង្កឱ្យមានជំងឺកូវីដ-១៩ ដោយផ្តោតជាពិសេសលើថាតើវាជាលទ្ធផលនៃការលេចធ្លាយមន្ទីរពិសោធន៍។

លោក Blinken បាននិយាយថា “ការងារនោះត្រូវបានធ្វើរួចរាល់ ហើយវាត្រូវបានបញ្ចប់ វាត្រូវបានសង្ខេបវាទាក់ទងទៅនឹងមនុស្សដែលពាក់ព័ន្ធនៅក្នុងមន្ទីរពិសោធន៍នោះ។
លោក Blinken បាននិយាយថា របាយការណ៍នេះ គឺជាការងាររបស់មន្រ្តីម្នាក់ និងបុគ្គលមួយចំនួន និងមិនមែនជាការខិតខំរបស់រដ្ឋាភិបាលទាំងមូលដែលលោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាដឹកនាំដោយសហគមន៍ស៊ើបការណ៍ដើម្បីរកមើលប្រភពដើមនៃវីរុសនោះទេ។
នៅក្នុងការប្រកាសអំពីការស៊ើបអង្កេតរយៈពេល ៩០ ថ្ងៃរបស់លោកបៃ ដិន បាននិយាយថា ការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកកំពុងពិចារណាលើសេណារីយ៉ូពីរ គឺថាវីរុសនេះបណ្តាលមកពីគ្រោះថ្នាក់នៅក្នុងមន្ទីរពិសោធន៍ ឬវាលេចចេញពីការទាក់ទងមនុស្ស និងសត្វប៉ុន្តែពិបាកធ្វើការសន្និដ្ឋានចូលបញ្ចប់។

ប្រភពព័ត៌មានពីសហរដ្ឋអាមេរិកបាននិយាយថា របាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ដែលត្រូវបានគេផ្សព្វផ្សាយ នៅក្នុងកំឡុងពេលរដ្ឋបាលរបស់លោកត្រាំ គឺបានចោទប្រកាន់ថា អ្នកស្រាវជ្រាវ ៣ នាក់នៅវិទ្យាស្ថានវូហានរបស់ប្រទេសចិនបានធ្លាក់ខ្លួនឈឺខ្លាំងនៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៩ ដែលពួកគេបានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យ៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×