Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្តិភាព ! សម្ដេចតេជោហ៊ុនសែន រកបានមកដោយលំបាក ដូច្នេះយើងត្រូវរួមគ្នាការពារ សន្តិភាពនេះ ឲ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ

ភ្នំពេញ ៖ ឯកឧត្ដមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នាព្រឹកថ្ងៃ​ទី​៩​ ខែមិថុនា​ ឆ្នាំ​២០២៤​នេះបានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសាខាគណបក្ស ភ.ព១៦ ភ.ព១៧ ភ.ព១៨ កែសម្រួលសមាសភាពសមាជិក សាខាគណបក្សភ.ព១១ ភ.ព១៤ និងបញ្ចូលសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នៅមន្ទីរបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការប្រកាសសាខាគណបក្ស ភ.ព១៦ ភ.ព១៧ ភ.ព១៨ កែសម្រួលសមាសភាពសមាជិក សាខាគណបក្សភ.ព១១ ភ.ព១៤ និងបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនាពេលនេះ គឺដើម្បីត្រៀមឈានឈ្ពោះទៅយកជ័យជំនៈ ក្នុងការបោះឆ្នោតឆ្នាំ២០២៧-២០២៨ខាងមុខ។ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ប្រាកដនិយមខ្ពស់។
តាមរយៈការបញ្ចូលសមាជិកថ្មីចំនួនជាង៥០០រូបនេះ គឺពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ ពីភាពដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឌរីកចម្រើនរុងរឿង។ បងប្អូនសមាជិក សមាជិកាទាំងជាង៥០០នាក់នេះ នឹងក្លាយជាប្រតិបត្តិករ ពោរពេញទៅដោយចំណេះដឹងរបស់គណបក្សប្រជាជនកម្ពុជាទៅថ្ងៃអនាគត។

ឯកឧត្ដមបន្តថា៖ តាមរយៈគម្រោង “ព្រែកជីកហ្វូណន-តេជោ”យើងពិតជាបានឃើញច្បាស់ពីនរណាដែលជាអ្នកស្នេហាជាតិ ហើយនរណាជាអ្នកបំភ្លេចបំផ្លាញជាតិពិតប្រាកដ។ គណបក្សប្រជាជនកម្ពុជាបានរំដោះជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបន្តនូវការកសាងប្រទេសជាតិ រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ។

ឯកឧត្ដមបានមានប្រសាសន៍លើកឡើងទៀតថា៖ សន្តិភាព សម្ដេចតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា រកបានមកដោយលំបាក ដូច្នេះយើងត្រូវរួមគ្នាការពារ សន្តិភាពនេះ ឲ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។ បន្ថែមពីនេះ សម្ដេចតេជោនៅបានរំដោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋចេញពីជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ថែមទៀត។ ផ្ដល់សិទ្ធិសេរីភាពគ្រប់យ៉ាងជូនប្រជាពលរដ្ឋ អ្វីដែលសំខាន់នោះគឺសិទ្ធិរួសរានមានជីវិត ក្នុងចំណោមសិទ្ធិទាំង១០របស់អង្គការអន្តរជាតិ។
ជាងនេះទៅទៀតគណបក្សប្រជាជនកម្ពុជានូវបានដោះស្រាយបញ្ហាធំៗ របស់ជាតិយ៉ាងច្រើនទៀត រួមទាំងការដោះស្រាយ ការជាប់គាំងនយោបាយ ការទប់ស្កាត់ជំងឺ covid-១៩ ការស្ដារធ្វើឲ្យ មានកំណើនសេដ្ឋកិច្ចជាតិ និងការធ្វើឲ្យកេរឈ្មោះកម្ពុជា លេចមុខលេចមាត់ នៅលើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា៖ ក្នុងពិធីនេះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងជាង៥០០នាក់ក៏ទទួលបានថវិកាមួយចំនួនផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×