Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្មោះកោះ សុភី ហៅតាហយ ជាមេក្លោង​ឈ្មួញ​ឈើ​ដ៏​ធំ​ក្នុង​ខេត្ត​ពោធិ៍សាត់ កំពុង​តែ​គេច​ខ្លួន​ក្រោយ​ពី​តុលាការ​បាន​កោះ​ហៅ​ឱ្យ​ចូល​បំភ្លឺ​រឿង​បទល្មើស​ព្រៃឈើ​

ពោធិ៍សាត់ៈ លោក ខូយ រីដា អភិបាល​ខេត្ត​ពោធិ៍សាត់​ បានថ្លែងថា មេក្លោង​ឈ្មួញ​ឈើ​ដ៏​ធំ​ក្នុង​ខេត្ត​ពោធិ៍សាត់​ឈ្មោះ កោះ សុភី ហៅ​តាហយ កំពុង​តែ​គេច​ខ្លួន​ក្រោយ​ពី​តុលាការ​បាន​កោះ​ហៅ​ឱ្យ​ចូល​បំភ្លឺ​រឿង​បទល្មើស​ព្រៃឈើ​ដុះស្លែ​រាប់​ឆ្នាំ​មក ដែល​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​មន្រ្តី​ផ្សេង​ទៀត​ជាច្រើន។

លោកតាន់គឹម សួ បានលើកឡើងថា នៅពីក្រោយភាពជោគជ័យដ៏ធំធេងក្នុងការបង្ក្រាបបទល្មើសព្រៃឈើដែលបង្កឡើងដោយតាហ៊យ គឺលោកប៊ុន តាំងទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ខ្ញុំអាចនិយាយបានថាលោកគឺជាបុគ្គលដ៏សំខាន់នៅក្នុងការបំបែកសំណុំរឿងដ៏ធំមួយនេះ បើមិនមានលោកចូលរួមទេ ខ្ញុំតែឯងពិតជាមិនអាចធ្វើល្អបានដល់ថ្នាក់នេះទេ លោកគឺជាដៃគូដ៏ល្អរបស់ខ្ញុំ សំណាងរបស់ខេត្តពោធិ៍សាត់ហើយដែលមានមន្ត្រីដ៏ល្អបែបនេះ។ សង្ឃឹមថានៅតាមតំបន់ដទៃទៀតនឹងអាចមានមន្ត្រីល្អៗបែបនេះ។

តាហយ ល្បីប្រកបរបកាប់អារជ្រៀកឈើខុសច្បាប់ជាឈ្មួញឈើដ៏ធំដែលសមត្ថកិច្ចមើលរំលងទុកឲ្យគាត់បំផ្លាញតាមអំពើចិត្ត។ ទើបតែពេលនេះបានលោកតាន់ គឹមសួបំបែកសំណុំរឿងតាហយនិងអ្នកពាក់ព័ន្ទឲ្យមហាជនបានដឹងឮ។

លោកតាន់គឹម សួ បានទម្លាយអ្នកពាក់ព័ន្ទបណ្តើរៗហើយ នេះជាសំណេរបស់គាត់ដូចខាងក្រោម៖”
តើលោកភុំ ផៃឌឿម ស្នងការរងទទួលផែនសេដ្ឋកិច្ចម្នាក់នេះមានការជាប់ពាក់ព័ន្ធដ៏ធំជាមួយឧក្រិដ្ឋកម្មព្រៃឈើដែលបង្កឡើងដោយឈ្មោះកោះ សុភី ហៅតាហ៊យ ឬជាមន្ត្រីដែលអសមត្ថភាពជាទីបំផុត?

ខ្ញុំពិតមិនយល់ដែរថាហេតុអ្វីបានជាបុគ្គលដែលសម្បូរទៅដោយរឿងអាស្រូវ(ស្ទើរតែគ្រប់គ្នានៅខេត្តពោធិ៍សាត់ដឹងអំពីរឿងអាស្រូវរបស់គាត់ ធ្លាប់ប្រើប្រាស់អំពើហឹង្សាទៅលើមន្ត្រីក្រោមឱវាទ និងមានការជាប់ពាក់ព័ន្ធជាមួយបទល្មើសជួញដូរព្រៃឈើជាច្រើនករណីទៀត) ដូចបុគ្គលម្នាក់នេះអាចឡើងតំណែងជាស្នងការរងទទួលផែនខាងសេដ្ឋកិច្ចប្រចាំខេត្តពោធិ៍សាត់ដោយរបៀបណាទេ ខ្ញុំសូមមិនបរិយាយច្រើនអំពីរឿងរ៉ាវពីមុនរបស់គាត់ បងប្អូនអាចឆែកស្វែងរកមើលដោយខ្លួនឯងបាន។

ហេតុអ្វីបានជាខ្ញុំគិតថាលោកលោកភុំ ផៃឌឿមមានការជាប់ពាក់ព័ន្ធដ៏ធំជាមួយឧក្រិដ្ឋជនព្រៃឈើឈ្មោះកោះ សុភី ហៅតាហ៊យ ឬលោកជាមន្ត្រីដែលអសមត្ថភាពជាទីបំផុត?

យោងទៅលើករណីថ្មីៗនេះ នៅថ្ងៃទី១៣-ថ្ងៃទី១៥ ខែមិថុនា ក្រោមការបញ្ជាដោយផ្ទាល់ពីឯកឧត្ដមខូយ រីដាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រោមការដឹកនាំរបស់លោកប៊ុង តាំងទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ពួកយើងបានរកឃើញឃ្លាំងស្តុកឈើធំៗចំនួនបីទីតាំងចំកណ្ដាលទីប្រជុំជនឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់តែម្ដង ហើយនៅក្នុងឃ្លាំងមួយចំនួន គឺមាន៖
-ការរៀបចំម៉ាស៉ីនរៃច្រៀកឈើ និងសិប្បកម្មកែច្នៃឈើខុសច្បាប់(សំឡេងម៉ាស៉ីលឺខ្លាំងណាស់)។
-រកឃើញនូវប្រភេទឈើកម្រជាច្រើន ដែលប្រភេទឈើនិងធំហំឈើទាំងនោះសុទ្ធសឹងតែប្រភេទឈើនាំចេញទាំងអស់។
-រកឃើញនូវកន្ទុយឡានវេអង បាត់ក្បាលឡាន(ជាប្រភេទឡានដឹកជូនឈើចេញទៅក្រៅស្រុក)។
-រកឃើញនូវឡានអាដំរីទឹក១គ្រឿង (២គ្រឿងទៀតគេចខ្លួនបាត់)
-រកឃើញនូវហ្គារាសឡានអាដំរីទឹក ឡានអាដំរីទឹកមួយគ្រឿងផ្សេងទៀតកំពុងតែដំឡើង។

បើលោកស្នងការរងម្នាក់នេះមិនមានការពាក់ព័ន្ធក្នុងករណីនេះទេ តើហេតុអ្វីបានជាបណ្ដោយឲ្យមានឧក្រិដ្ឋកម្មព្រៃឈើកើតឡើងយ៉ាងបើកចំហ និងមានសុខសុវត្តិភាពយ៉ាងពេញទីរាប់សិបឆ្នាំបែបនេះ? កុំប្រកែកថាមិនដឹងខ្យល់អីណា នេះគឺជាបន្ទុកភារកិច្ចរបស់លោក ហើយលោកក៏មានកូនចៅគ្រប់ទិសទីទាំងលើគោក និងលើទឹកដើម្បីឃ្លាំមើល។ បើលោកឆ្លើយថាមិនដឹងខ្យល់អី បានន័យថាលោកមានការពាក់ព័ន្ធយ៉ាងធំជាមួយករណីនេះ ឬជាមន្ត្រីដ៏អសមត្ថភាពជាទីបំផុត។

ក្រោមដំបូលសន្តិភាព មិនគួរណាមានវត្តមានមន្ត្រីបែបនេះបង្កព្យុះភ្លៀងឲ្យថ្នាក់ដឹកនាំឈឺក្បាលបែបនេះទេ។

ជាចុងក្រោយខ្ញុំសូមគោរពស្នើសុំថ្នាក់ដឹកនាំមេត្ដាពិនិត្យលើករណីនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត”។

ចំណាត់ការ​របស់​តុលាការ​ខេត្ត​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្រោយ​ពេល​ដែល​សំបុក​បទល្មើស​ព្រៃឈើ​ដ៏​ធំ​មួយ​នៅ​ដែន​ជម្រក​សត្វ​ព្រៃឱរ៉ាល់​ស្ថិត​ក្នុង​ស្រុក​ភ្នំក្រវាញ និង​កន្លែង​ពាក់ព័ន្ធ​ផ្សេង​ទៀត ត្រូវ​បាន​លោក​អភិបាល​ខេត្ត​ដឹក​នាំ​កម្លាំង​ចម្រុះ​ចុះ​បង្រ្កាប​ក្រោម​ការ​ស្នើសុំ​អន្តរគមន៍​ពី​សមាគម​យុវជន​ស្រលាញ់​ធម្មជាតិ។ ជា​លទ្ធផល​យ៉ាង​ហោច​ណាស់​ឈើ ៤០​ម៉ែត្រ​ត្រូវ​បាន​រក​ឃើញ​និង​រឹបអូស។

លោក​អភិបាលខេត្ត​មាន​ប្រសាសន៍​ប្រាប់កាសែតក្នុងស្រុកថា៖ «យើង​បាន​រក​ឃើញ​ឈើ​ដែល​បង្កប់​លាក់​នៅ​ក្នុង​ឱរ៉ាល់​យើង ស្រុក​ភ្នំ​ក្រវាញ​ហ្នឹង។ យើង​នៅ​កំពុង​តែ​បន្ត​ប្រមូល​វត្ថុ​តាង និង​កំពុងតែ​អនុវត្ត​ច្បាប់​ហើយ​តុលាការ​បាន​ចេញ​ដីកា​ហៅ​ឱ្យ​ចូល​ខ្លួន​ទៅ​តាម​ការ​ចោទ​ប្រកាន់​ជំនាញ​រដ្ឋបាល​ព្រៃឈើ»។ «មុខ​សញ្ញា​នេះ​យើង​រក​យូរ​មក​ហើយ ដែល​លួច​លាក់ និង​មាន​ការ​ឃុបឃិត​ជាមួយ​នឹង​មន្រ្តី​មួយ​ចំនួន។ យើង​មិន​ទាន់​ដឹង​ថា មុខ​សញ្ញា​ណា​ខ្លះ​ដែល​ពាក់ព័ន្ធ​នោះ​ទេ។ យើង​កំពុង​តែ​ហៅ​ទី១ សាម៉ី​ខ្លួន​មក​សិន។ សាម៉ី​ខ្លួន​គេច​ខ្លួន​បាត់​ហើយ ប្រហែល​ជា​ដីកា​ហ្នឹង​មិន​ទាន់​ដល់​សាម៉ី​ខ្លួន​ទេ។
គេ​ដាក់​មេធាវីអី​ដែរ.. មក​ដោះស្រាយ​ទៅ អាហ្នឹង ផ្លូវច្បាប់​គេ​អនុវត្ត​ហើយ»៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×