Sunday, December 5, 2021

ប្លែកៗ​ណាស់ មាន​អុី​ចឹ​ង​ទៀត​! ចូល​សួរ​ពង​ទា អត់​តថ្លៃ អ្នកលក់​ផ្ទុះ​កំហឹង​តាម​ថត​ផ្លាកលេខ​ឡាន និង​ថែមទាំង​… (​វីដេអូ​)

​រឿងរ៉ាវ​មួយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​ជាខ្លាំង​ទៀតហើយ ចំពោះ​ឥរិយាបទ​របស់​បុរស​ជា​អ្នកលក់​ពង​ទា​តាម​ដងផ្លូវ​ម្នាក់ ដែល​បាន​ផ្ទុះ​កំហឹង​សឹង​ស្ទុះ​ស៊ីសាច់ ទៅនឹង​អ្នកទិញ ព្រោះ​ចូល​សួរ តែ​អត់​តថ្លៃ បែរជា​បើកឡាន​ដើរចេញ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ស៊ុ ដា​រ៉ា បាន​សម្តែង​ការហួសចិត្ត​ទៅនឹង​ទង្វើរ​ដ៏​មិន​នឹកស្មាន​របស់​បុរស​អ្នកលក់​ពង​ទា​ម្នាក់​នោះ​ថា​៖ «​អា​មួយ​នេះ​គ្រាន់តែ​អត់​ទិញ​ពង់​ទា​វា​សោះ វា​តាម​មករក​រឿង ថត​ស្លាក​លេខ​ឡាន​របស់ខ្ញុំ ស្តីថា​អោយ​ខ្ញុំ​ចង្អុលមុខ​ខ្ញុំ​ទៀត ទីតាំង នៅ​កន្ទុយ​នាគ​ជិត​ឆ្នេរ​សុខា (​កំពង់សោម​)»​។​

​ក្រោយពី​បានឃើញ​ហួសចិត្ត​ខ្លាំងពេក បងប្អូន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​នាំគ្នា​រិះគន់​ដាក់​ឲ្យ​ឡើង​ចុកៗ​ថា​៖ «​មាន​ចឹ​ង​ទៀត គ្រាន់​សួរ​អត់​បាន​ទៀត អា​ផ្លោក​ជាំ​, វា​មិន​ដែលមាន​ទេ​លើ​ពិភពលោក ទើប​ឃើញ​មួយ​ហ្នឹង​ទេ​ហាហា ស្តាយ​មាតុភូមិ​មួយ​នេះ​មិនគួរណា​មាន​បុគ្គល​សតិ​អញ្ចឹងៗ​សោះ​!»​។

​រីឯ​អ្នក​ខ្លះទៀត ក៏បាន​បញ្ចេញ​អារម្មណ៍​គួរ​ឲ្យ​ស្អប់​បែបនេះ​ថា​៖ «​អ្ហែង​អត់​គ្រប់ទឹក​មែន អា​ឆ្កួត​នេះ​ចេញមក​ឆ្គួ​តៗ​ចឹ​ង​ម៉​ង មុខ​អានេះ​សមតែ​សុ​ី​កំភ្លៀង​មែន សំណាង​ហើយ​បាន​បង​ម្ចាស់​ឡាន​គាត់​ស្លូត​» និង​នៅមាន​មតិ​រិះគន់​ដាក់​ឲ្យ​ធ្ងន់​ជាច្រើន​ទៀត ដែល​លើក​យកមក​មិន​អស់​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​