Wednesday, August 17, 2022

ផ្ទុះការចំអកពេញបណ្តាញសង្គម ក្រោយអាជីនិងប្អូនស្រីប្រកាសថា អាចរកចំណូលបានមួយថ្ងៃ២ទៅ២០ម៉ឺនដុល្លារ

ភ្នំពេញ ៖ តារាហ្វេសប៊ុកនិងជាអ្នកលក់អនឡាញល្បីឈ្មោះកញ្ញា អាជី និងប្អូនស្រី ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើន ខមិនចំអន់ក្រោយពីផ្តល់បទសម្ភាសន៍ ពីចំណូលរបស់ខ្លួនក្នុងមួយថ្ងៃអាចរកបានពី២ម៉ឺនដុល្លារទៅ២០ម៉ឺនដុល្លារ។

តាមរយៈវីដេអូបទសម្ភាសន៍ខ្លី កញ្ញា អាជី បាននិយាយដោយគ្មានលាក់លៀមថា ក្នុងមួយថ្ងៃនាងអាចរកចំណូលបានពី២ម៉ឺនដុល្លារទៅ៥ម៉ឺនដុល្លារ ហើយបើសិនជាថ្ងៃខ្លះមានកំណើនអតិថិជន ដែលកាត់ស្តុកច្រើនអាចហក់ពី១០ម៉ឺនដល់២០ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ បន្ថែមពីនោះប្អូនស្រីរបស់តារាហ្វេសបុកអាជី ឈ្មោះអាម៉ី ក៏បានបន្ថែមថា ឆ្នាំនេះនាងទើបមានអាយុ១៧ឆ្នាំប៉ុណ្ណោះ តែអាចរកលុយបានដោយខ្លួនឯង មានសមត្ថភាពអាចទិញផ្ទះ ឡាន ទិញគ្រឿងសម្ភារៈនិយមដូចជាគ្រឿងពេជ្រ ទូរស័ព្ទទំនើបៗជាដើម។

យ៉ាងណាមិញ ក្រោយពីវីដេអូនោះត្រូវបានបង្ហោះ អ្នកលេងបណ្តាញសង្គមជាច្រើនបានចូលមកShare ចែកចាយព្រោងព្រៀតតែម្តងព្រមទាំងខមិនថា «មួយថ្ងៃ ២ម៉ឺន$ ទៅ៥ម៉ឺន$ បងប្អូនគុណខ្លួនឯងទៅគឺចំណូលលើស ក្រុមហ៊ុន Microsoft ទៀត នេះជាសេដ្ឋីលេខមួយក្នុងតំបន់អាស៊ី តើតំណាងចែកចាយយ៉ាងម៉េចដែរ?, វាមិនដែលសាហាវម្លេះ មហាសេដ្ឋីលើពិភពលោកប្រាក់ចំណូលចាញ់ចែជីស្រុកខ្មែរទៀត, តំណាងតូចមើលឲ្យហើយទៅ បើចូលតំណាងគេហើយ រកមិនបាន២០ភាគរយ ដូចម្ចាស់តំណាងទេ គួរយល់ហើយ,…៕ រក្សសិទ្ធិដោយ៖ កូលាបក្រហម

@30998618305Wow..ពូកែរកលុយមែន កញ្ញា អាជី និង កញ្ញា អាមុី រកលុយបានពី 10មុឺនដុល្លារទៅដល់ 20មុឺនដុល្លារក្នុងមួយថ្ងៃ♬ original sound – អុឹម ជីវ៉ា