Wednesday, August 17, 2022

ក្រសួងសុខាភិបាល​ប្រកាស​ឱ្យ​ប​ញ្ឍ​ប់​ប្រើប្រាស់​ជាបន្ទាន់​ផលិតផល ​RR Serum របស់​ស៊ុន កណ្ណិកា

នា​ព្រឹក​ថ្ងៃទី​២០​មករា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃទី​១៨​មករា ឆ្នាំ​២០២១ ស្តីពី​ការហាមឃាត់​គណនី​ហ្វេ​ស​បុក​ចំនួន​២ ដែលមាន​ឈ្មោះថា “RR Serum Detox by Vyta និង RR Serum Detox Cambodia ដោយសារ​ផលិតផល​ខាងលើ​បាន​ចរាចរណ៍​លក់​គ្មាន​លេខ​ប្រវេទន៍​ពី​ក្រសួងសុខាភិបាល​។​

​ក្រសួង​បានបញ្ជាក់​ទៀតថា រាល់​ការ​ចរាចរ​ឱសថ ឬ​ផលិតផល​គ្រឿងសម្អាង​គ្រប់​ប្រភេទ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវមាន​លេខ​បញ្ជី​កា ឬ​លេខ​ប្រវេទន៍​ពី​ក្រសួងសុខាភិបាល ហើយ​រាល់​ការផ្សព្វផ្សាយ​ផលិតផល​ទាំងនោះ​តម្រូវឱ្យមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ផងដែរ​។ ហើយ​ដើម្បី​សុវត្ថិភាព​ជៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​សុខភាព ឈានដល់​ការបាត់​បង់ជីវិត ក្រសួង​តម្រូវឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​ប​ញ្ឍ​ប់​ការប្រើប្រាស់​ជាបន្ទាន់​។ ហើយ​ចំពោះ​គណនី​ហ្វេ​ស​បុក​ខាងលើ​ក្រសួង​នឹងមាន​វិធានការ​យ៉ាង​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ជា​ធរមាន​។​

​ទាក់ទង​ទៅ​និង​បញ្ហា​នេះ​ម្ចាស់​ផលិតផល​ខាងលើ​ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​អ្នកនាង ស៊ុន កណ្ណិកា តារា​ហ្វេ​ស​បុក​ល្បីឈ្មោះ​បាន​ចេញមុខ​បកស្រាយ​ថា «​សូម​គោរព ឯកឧត្តម​រដ្ឋមន្ត្រី​នៃ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើងខ្ញុំ​សូមជម្រាបថា ក្រុមហ៊ុន​យេ​ី​ង​ខ្ញុំ​បាន​ចុះ​វិ​ញ្ញាប​ន​ប័ត្រ​ប្រវេទន៍​ផលិតផល Anti-Pollution RR Serum របស់​យើង​នៅ​ក្រសួងសុខាភិបាល​រួចហើយ ហើយ​ក៏បាន​ឆ្លងកាត់​ការពិនិត្យ​ស្តង់ដារ ពី​វិទ្យាស្ថាន​ស្តង់ដារ កម្ពុជា ផងដែរ​។ បន្ថែម​ពីលើ​នោះ​ទៀត ផលិតផល​របស់​យើងខ្ញុំ ក៏មាន​លិខិត​ចុះ​ពី​ក្រសួងសុខាភិបាល​នៃ​ប្រទេស ម៉ាឡេស៊ី​ផងដែរ​។ អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​ក្រសួងសុខាភិបាល​មេត្តាជួយ​ពិនិត្យឡើងវិញ នូវ​សេចក្តី​ជូន​ព័ត៌មាន នៅលើ​ហ្វេ​ស​បុក​ផេ​ករ​បស់​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​យប់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ ដែលថា​ផលិតផល Anti-Pollution RR Serum របស់​យើងខ្ញុំ​មិនទាន់មាន​វិ​ញ្ញាប​ន​ប័ត្រ​ប្រវេទន៍​នៅឡើយ​។ សូម​ក្រសួង​មេត្តាជួយ​ពិនិត្យឡើងវិញ និង​ទទួលយក​ការគោរព​ដ៏​ខ្ពង់ខ្ពស់​ពី​យើងខ្ញុំ​។ សូម​អរគុណ​»៕ រក្សា​សិទ្ធ​ដោយ​៖ កូ​លាប​ក្រហម​