Sunday, December 5, 2021

កុំ​ចេះតែ​ហ៊ាន​! ជនបរទេស​ដើរហើរ​អត់​ពាក់​ម៉ាស់ ត្រូវ​អាជ្ញាធរ​កោះ​បាលី ចាប់​ដាក់ទណ្ឌកម្ម​ឲ្យ​អា​វ៉ង់ និង​ថែមទាំង​…

​អាជ្ញាធរ​នៅ​កោះ​បាលី បាន​កំពុង​ចាត់វិធានការ​ធម៌​ក្តៅ ដើម្បី​ដោះស្រាយ​ជាមួយ​ជនបរទេស ដែល​បដិសេធ​មិន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ក្នុង​ការបន្ត​ការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ ។ ក្នុងនោះ អភិបាលខេត្ត​លោក Wayan Koster បាន​និយាយថា អ្នក​ដែល​គ្មាន​ម៉ាស់ នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ពី​កន្លែង​ទេសចរណ៍ និង​ភោជនីយដ្ឋាន​ឡើយ​។​

​ទាក់ទង​នឹង​ករណី​ខាងលើនេះ​ផងដែរ គេ​អាច​និយាយបានថា អ្នករំលោភ​ច្បាប់​ក្នុងនោះ​ភាគច្រើន​ជា​ជនបរទេស​ដែល​រឹងរូស​មិន​ពាក់​ម៉ាស់ គឺ​ត្រូវបាន​មើលឃើញ​ជាទូទៅ​នៅ​ភូមិ​រី​សត Canggu នៃ​កោះ​បាលី​។

​ដើម្បី​ដោះស្រាយ​ជាមួយ​អ្នក​មិន​ពាក់​ម៉ាស់ ជាពិសេស​ជនបរទេស អាជ្ញាធរ​កោះ​បាលី​បាន​ចាត់វិធានការ​ធម៌​ក្តៅ តាមរយៈ​ការផាកពិន័យ ៧.១៩ ដុល្លារ និង​ព្រមទាំង​ដាក់ទណ្ឌកម្ម​ឲ្យ​អា​វ៉ង់ ឬ បោស​សំរាម​នៅលើ​ដងផ្លូវ​ជាដើម​។​

​លោក I Gusti Agung Ketut Suryanegara ប្រធាន​ទីភ្នាក់ងារ​សណ្តា​ប់​ធ្នាប់​សាធារណៈ​សាធារណៈ Badung បាន​និយាយថា​ប្រជាជន ៨០ % ដែល​បាន​រំលោភ​បទបញ្ជា​នេះ គឺជា​ជនជាតិ​បរទេស​។​

​លោក Suryanegara ក៏បាន​និយាយ​ផងដែរ​ថា ជនបរទេស​ច្រើន​មើលស្រាល​វិធានការ​សុខភាព ពីព្រោះ​ពួកគេ​អាង​មានលទ្ធភាព​បង់ប្រាក់​ពិន័យ​តិចតួច​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​