Monday, July 18, 2022

អាក្រក់​ម្លេះ​! យក​ប្រដាប់​ព្យួរ​ខោអាវ​វាយ​កូនជាង​មួយ​ខួប ស្ទើរ​ស្លាប់​ស្ទើរ​រស់ នៅ​ហ៊ាន​បង្ហោះ​ប្រាប់​គេ​ទៀត​

ភ្នំពេញ​៖ ស្ត្រី​ម្នាក់​មិនដឹង​ជា​ចិត្ត​សាង​ពី​អី បាន​យក​ប្រដាប់​ព្យួរ​ខោអាវ​វាយ​កូនតូច​អាយុ​ទើប​ជាង​មួយ​ខួប ឡើង​វៀច​ដែក​ព្យួរ​ស្ទើរ​រាល់ថ្ងៃ ហើយ​នៅមាន​មុខមក​បង្ហោះ​ហ្វេ​ស​ប៊ុ​កទៀត បង្ក​ការរិះគន់​ខឹងសម្បារ​ពេញ​បណ្តាញ​សង្គម​។​

​តាមរយៈ​គណនី​មួយ​ដែលមាន​ឈ្មោះថា Linny Linny បាន​បង្ហោះ​យ៉ាងដូច​ច្នេះ​ថា «​អញ​សង្ស័យ​រស់​មិនបាន​២​ខួប​ទេ​ដឹង បើ​ប្រដាប់​ព្យួរ​ខោអាវ​វៀច​រាល់ថ្ងៃ​»​។ ក្រោយពី​បង្ហោះ​សារ​បែបនេះ អ្នកលេង​បណ្តាញ​សង្គម​ដែល​ទំនងជា​ស្គាល់​ស្ត្រី​ខាងលើ​បានខ​មិន​សួរថា «​កើត​អី​វើ​យ​? ស្រាប់តែ​ម្ចាស់​គណនី​នោះ​និយាយថា វាយ​កូន ចង់​ងាប់​ម្តងៗ​ហើយ មិន​ចង់វាយ​ទេ​តែ​ទ្រាំ​មិនបាន​, អញ​ចង់តែ​យក​ឱ្យគេ​ឱ្យ​បាត់​តើ បើ​មើល​វាច​ង់​ឆ្គួ​ត​ម្តងៗ​ហើយ​។ ឯ​គណនី​ហ្វេ​ស​បុក​មួយទៀត​ក៏បាន​ខ​មិន​ថា កុំ​និយាយ​អ៊ីចឹង​ដាក់​កូន​អាណិត​ណាស់​គ្នា​មិនទាន់​ដឹងអី​ទេ​។ មិនដឹង​ខ្លួន​ខុស ស្ត្រី​ជា​ម្តាយ​ដែលមាន​ចិត្តឃោរឃៅ​ខាងលើ ថែមទាំង​តប​ទៀតថា បើ​ខ្ញុំ​វាយ​វា​ឡើង​ចង់​ងាប់​ម្តងៗ​ហើយ ទ្រាំ​មិន​បានទេ សរសើរ​គេ​ទ្រាំ​មិន​វាយ​កូន​បាន​»​។​

​យ៉ាងណាក៏ដោយ​ក្រោយ​ពីសារ​នេះ ត្រូវបាន​ចែកចាយ​ក្នុង​បណ្តាញ​សង្គម មនុស្ស​ជាច្រើន​បាន​សម្តែង​ការហួសចិត្ត ខឹង​ស​ប្បារ និង​សំណូមពរ​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រកមុខ​ស្ត្រី​ខាងលើ មក​អប់រំ​ណែនាំ​ឱ្យ​ឈប់​ប្រព្រឹត្ត​អំពើ​ដូច្នោះ​ទៀត​៕ រក្សា​សិទ្ធិ​ដោយ​៖ កូ​លាប​ក្រហម​