Tuesday, July 19, 2022

Seria A កំណត់​ឲ្យ Verona ឈ្នះ Roma 3-0

​ក្នុងការ​ប្រកួត​ដែល​ស្មើគ្នា សូន្យ​ទល់នឹង​សូន្យ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​រវាង ម្ចាស់ផ្ទះ Hellas Verona និង​ក្រុម​ភ្ញៀវ AS Roma នោះ​ក្រុម Roma បានដាក់​ឈ្មោះ Amadou Diawara ក្នុង​ក្រុម​ឈុត​ធំ​ទាំង​២៥​នាក់ តែ​ជាក់ស្តែង​គាត់​ចុះឈ្មោះ​ក្នុង​ក្រុមយុវជន​អាយុ​២៣​ឆ្នាំ នេះហើយ​ជា​កំហុស​រដ្ឋបាល​របស់​ពួកគេ​។​

AS Roma ក្រោយមក​ត្រូវបាន​ពិន័យ​ឲ្យ​ចាញ់ Verona ៣-០ ដោយសារ​កំហុស​ផ្នែក​រដ្ឋបាល​ក្នុងការ​បន្ថែម​កីឡាករ​ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​។​
​កីឡាករ​អន្តរជាតិ​ហ្គី​ណេ Diawara អំឡុង​ពេលនោះ​គាត់​លេង​បាន​៨៩​នាទី​។ សារព័ត៌មាន LA Gazzette dello Sport បាន​រំពឹងថា​ក្រុម Roma នឹង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​រឿងនេះ​។​

​ក្រុម​របស់លោក Paolo Fonseca នៅសល់​កន្លែង​ទំនេរ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​២៥​នាក់​នឹង​ត្រូវបាន​គេ​ដឹងថា ក្លឹប​នឹង​ខ្នះខ្នែង​លើ​រឿងនេះ ដោយ​ចាត់ទុក​វា​ជា​កំហុស​អ​ចេតនា​គ្មាន​បំណង​រំលោភច្បាប់​ទេ​។​

​សូមបញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​ក្របខ័ណ្ឌ​លី​គ​កំពូល​អ៊ីតាលី Serie A ប្រើ​ច្បាប់​ដូចនេះ​។ កាល​ឆ្នាំ​២០១៦​ក្លឹប Sassuolo ត្រូវបាន​ខាង​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​ផ្នែក​ច្បាប់​កំណត់​ឲ្យ​ចាញ់ Pescara ០-៣ ដូចគ្នា​នឹង​រឿង​របស់ Roma នេះ​ផងដែរ ក្រោម​ច្បាប់​កីឡាករ​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​ផ្លូវ​ការណ៍​៕ ដោយ ៖ វិឆ្ឆិកា​