Saturday, September 3, 2022

Leeds បំពេញ​កិច្ចសន្យា​រួចរាល់​សម្រាប់ Joe Gelhardt

កិច្ចព្រមព្រៀង​ខាងលើ​ត្រូវបាន​គេ​ដឹងថា​មានតម្លៃ​១​លាន​ផោន ដោយ Leeds បាន​ចុះហត្ថលេខា​យក​កីឡាករ​យុវជន​អាយុ​១៨​ឆ្នាំ​រូបនេះ​ពី Wigan Athletic ក្នុង​រយៈពេល​៤​ឆ្នាំ​។

Gelhardt បាន​ប្រកួត​ដំបូង​ឲ្យ Wigan ក្នុង​អាយុ ១៦​ឆ្នាំ នៅ​ពានរង្វាន់ Carabao Cup ទល់នឹង​ក្លឹប Rotherham United​។ គាត់​ក៏​ធ្លាប់​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​អាយុ​ក្រោម ១៦ ១៧ និង​១៨​ឆ្នាំ​ទៀតផង និង​ជាទី​ដែល​គាត់​អាច​ស៊ុត​បញ្ចូល​ទី​បាន​១៩​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​ស​រុ​ប​២១​លើក​។ ចំណែក​ក្នុង​ក្រុម​ឈុត​ធំ​វិញ គ្រាប់​ដំបូង​របស់គាត់​កើតឡើង​នៅពេលដែល Wigan លេង​ស្មើគ្នា​ជាមួយ Hull City ២​ទល់នឹង​២ ដោយ​គាត់​បាន​ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់​។

​គួរ​កត់សម្គាល់ថា Gelhardt ជា​កីឡា​ករទី​ពីរ​ដែល Leeds ចុះហត្ថលេខា​នាំយកមក​កាន់​កីឡដ្ឋាន Ellan Road ក្នុង​រដូវ​កាល​ថ្មី​នេះ​៕ ​ដោយ​៖ សើ វិច្ឆិកា​