Saturday, September 3, 2022

Barcelona ចង់យក​កីឡាករ​របស់ខ្លួន ​៤​នាក់​ដូរ កីឡាករ Inter Milan ម្នាក់​

​គ្រូបង្វឹក​ថ្មី​របស់ FC Barcelona លោក Ronald Koeman ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ដោះដូរ​កីឡាករ​របស់ខ្លួន​៤​នាក់​ដើម្បី​យក​កីឡាករ Inter Milan សញ្ជាតិ អា​ហ្ស​ង់​ទីន វ័យ​២៣​ឆ្នាំ Lautaro Martinez​។​

Martinez ជា​ទំនិញ​កំពុង​ត្រូវប៉ាន់​នាពេល​បច្ចុប្បន្ននេះ ដោយ​ក្លឹប​ធំៗ​ជាច្រើន​នៅ​តំបន់​អឺរ៉ុប​តាម​ចែចូវ​។​

​សារព័ត៌មាន​កីឡា​ល្បីៗ​នៅ អេ​ស្ប៉ា​ញ បាន​ចុះផ្សាយ​ថា​លោកគ្រូ​បង្វឹក​ថ្មី​សញ្ជាតិ​ហូ​ឡង់​ដែល​ទើប​ចូល​ជំនួស​លោក Qique Setien ដែល​ត្រូវ​ក្លឹប​បណ្តេញចេញ​ក្រោយ​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ប្រវត្តិសាស្ត្រ​ទល់នឹង Bayern Munich ៨-២ មាន​គម្រោង​នឹង​រុះរើ​ក្រុម​ដោយបាន​ដាក់​គោលដៅ​ចង់យក​ខ្សែប្រយុទ្ធ Martinez មក​រួម​ក្រុម​ក្នុងនោះ​លោក​នឹង ឲ្យ​កីឡាករ​៤​នាក់​គឺ ទី​១ Nelson Samedo ២ Emerson ៣ Jordi Alba និង ទី​៤ Arturo Vidal ទៅ Inter ជា​ថ្នូរ​ទៅនឹង​ការមិន​ចង់​ចំណាយ​ប្រាក់​ទិញ​ដាច់​៥៩​លាន​ផោន​។​

​គួររំលឹកថា លោក Ronald Koeman ត្រូវបាន​ក្លឹប Barça តែងតាំង​ជា​គ្រូបង្វឹក​ថ្មី​ជំនួស​លោក Qique Setien ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ Bayern Munich លត់​យ៉ាង​ចាស់ដៃ​បំផុត​ក្នុង​លទ្ធផល ៨-២ នា​ជំនួប​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ UEFA CHAMPIONS LEAGUE 2019-20៕ ​ដោយ ៖​វិច្ឆិកា​