Wednesday, August 17, 2022

​មែន​ស៊ី​ធី ទម្លាក់ រៀល នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​

​មែន​ស៊ី​ធី បាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្នុង​ពានរង្វាន់ យូ​ហ្វា​ឆែម​ពាន​ស៍​លី​គ បន្ទាប់ពី​ទទួល​ជ័យជម្នះ​លើ​ក្រុម​ស្តេច​ស រៀល ម៉ា​ឌ្រី​ដ សរុប​លទ្ធផល​ទាំងពីរ​ជើង ៤-២​។ កាលពី​នៅ​រាជធានី ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ ស៊ី​ធី បាន​យកឈ្នះ​ម្តង​រួចមកហើយ​ក្នុង​លទ្ធផល ២​ទល់នឹង​១ និង​លើក​ទី​ពីរ​នេះ ស៊ី​ធី នៅតែ​ឈ្នះ រៀល ដដែល​ក្នុងផ្ទះ​ខ្លួនឯង​នា​កីឡដ្ឋាន អ៊ី​ធី​ហេ​ត ទីក្រុង មែន​ឆេស​ស្ទើរ ក្នុង​លទ្ធផល ២-១ ដូចគ្នា​ទៅនឹង​ជើង​ទីមួយ​ដែរ ដូច្នេះហើយ ស៊ី​ធី នឹង​លេង​វគ្គ​៨​ក្រុម​ចុង​បន្តទៀត​ដោយ​នឹងត្រូវ​ប៉ះ លី​យ៉ុង​។​

​សូមបញ្ជាក់​ផងដែរ​ថា​ទាំង​២​គ្រាប់​របស់ មែន​ស៊ី​ធី គឺជា​កាដូ​បានមក​ការបង្ក​កំហុស​ដ៏​ធ្ងន់ធ្ងរ​របស់​ខ្សែការពារ​សញ្ជាតិ​បារាំង រ៉ា​ហ្វ៉ា​អ៊ែ​ល វ៉ា​រ៉ា​ណេ របស់​ក្រុម រៀល ម៉ា​ឌ្រី​ដ គ្រាប់​ទាំង​២​ខាងលើនេះ​កើតឡើង​នៅ​នាទី​ទី ៩ ដែល​ស៊ុត​ចូល​ដោយ រ៉ា​ហី​ម ស្ទើ​លីង​និង​នៅ​នាទី​ទី​៦៨​ស៊ុត​ចូល​ដោយ ហ្កា​ប្រ៊ៀ​ល យរ​ស៊ូ​ស ចំណែក រៀល ស៊ុត​មួយ​គ្រាប់​តដៃ​វិញ​បានដែរ ដោយ​ការ​តែ​ត​ក្បាល​បញ្ចូល​ទី​យ៉ាង​ល្អ ពី​សំណាក់​កីឡាករ​សញ្ជាតិ​បារាំង ការី​ម ប៊េ​ន​ហ្សេ​ម៉ា នៅ​នាទី​ទី​២៨៕ ដោយ​៖ វិច្ឆិកា​