Monday, July 18, 2022

តើ មែន ស៊ី​ធី អាច​បន្តទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ដែរឬទេ​?

City បាន​យកឈ្នះ​នៅ​ជើង​ទី​១​ក្នុង​រាជធានី Madrid ប្រទេស អេ​ស្ប៉ា​ញ ២​ទល់នឹង​១ កាលពី​ខែកុម្ភ​:​មុនពេល​ត្រូវបាន​ផ្អាក​អស់​រយ​:​ពេល​៦​ខែ​ដោយសារ​មេរោគ​រាតត្បាត COVID-19​។​សម្រាប់​អ្នក​ដែល​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នឹង​ប៉ះ Juventus ឬ Lyon​។​

​គ្រប់ការ​ប្រកួត​ទាំងអស់​នៅ ឆេ​ម​ពាន​លី​គ​វគ្គ​៨​ក្រុម​ចុងក្រោយ​នេះ​នឹង​ធ្វើឡើង​ក្នុងប្រទេស ព័រទុយហ្កាល់ រយ​:​ពេល​១២​ថ្ងៃ​គិត​រាប់​ចាប់ពី​ថ្ងៃទី​១២​ដល់​ថ្ងៃ​ផ្តាច់ព្រ័ត្រ ទី​២៣​ខែសីហា​ឆ្នាំ​២០២០​។​

​រៀល​ម៉ា​ឌ្រី​ដ បើ​ចង់​ឡើងទៅ​វគ្គ​បន្ត​ត្រូវ​យកឈ្នះ​យ៉ាងហោច​២​គ្រាប់​ដាច់​ឬ​ឈ្នះ​ក្នុង​លទ្ធផល​៣-២​ក្នុង​ដី មែន​ស៊ី​ធី នេះ​ដោយសារ​កាល​ជើង​ទី​១ រៀល បាន​ចាញ់ ស៊ី​ធី ក្នុងផ្ទះ​ខ្លួនឯង​នា​កីឡដ្ឋាន ប៊ឺ​នើ​បូ​វ ១​ទល់នឹង​២​។​ក្នុងន័យ​ដដែល​នេះ រៀល មាន​ការងារ​ធ្ងន់​ច្រើនណាស់​ដើម្បី​ធ្វើ​បើ​ចង់​មានជីវិត​រស់រាន​បន្ត​ទៀត​នៅ Champions League គឺ​ត្រូវ​ឈ្នះ​ដាច់ខាត ហើយ​ត្រូវ​ឈ្នះ​ឲ្យ បាន​ច្រើន​គ្រាប់​ទៀតផង​។​

ខ្សែបម្រើ​ការពារ​របស់ រៀល ម្នាក់​បាន​និយាយថា COVID-19 ជា​មេរោគ​គួរ​ឲ្យ ខ្លាច ប៉ុន្តែ​វា​ក៏​ជា​រឿង​ល្អ​ដែរ​សម្រាប់​ក្រុម​ខ្លួន​ដោយសារតែ​បញ្ហា​នេះហើយ​បាន​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA បានដាក់​ការកំណត់​មិន​ឲ្យ អ្នកគាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ក្នុង​កីឡដ្ឋាន​ឡើយ ដែល​ជាការ​បន្ធូ​បន្ថយ​សម្ពាធ​មួយ​សម្រាប់​ក្រុម​ភ្ញៀវ រៀល​ម៉ា​ឌ្រី​ដ​។​

ក្រុម​ទាំង​២​ធ្លាប់​ជួបគ្នា​៥​ដង​មកហើយ​ក្នុង​កម្មវិធី UEFA CHAMPIONS LEAGUE នេះ ដោយ Real ឈ្នះ​២ ស្មើ​២ និង​ចាញ់​១ តែ​អ្វីដែល​សំខាន់​នោះ​គឺ រៀល មិន​ឈ្នះ ស៊ី​ធី នៅ Etihad Stadium ឡើយ បាន​ត្រឹម​ស្មើ​តែប៉ុណ្ណោះ។

​តាម​លី​គ​ក្នុងប្រទេស​របស់​ក្រុម​ពួកគេ​រៀងខ្លួន​បាន​បិទ​បញ្ចប់​ហើយដោយ រៀល ឈ្នះ​ជើងឯក La Liga ២០១៩-២០ ចំណែក ស៊ី​ធី បាន​ត្រឹម​រងជើង​ឯក Premier League តែប៉ុណ្ណោះ ទោះ​មិន​បានឈ្នះ​លី​គ​កំពូល​ក៏ដោយ ក៏​ក្រុម​របស់លោក Pep មានពាន​មួយ​ក្នុង​ដៃ​ដែរនោះ​គឺ EFL CUP ដែល​បាន​យកឈ្នះ Aston Villa ២-១ កាលពី​ខែមីនា​។​

​ព័ត៌មាន​ក្រុម​ទាំង​២ ៖
​ទម្រង់ មែន​ស៊ី​ធី ក្នុង​ឆេ​ម​ពាន​ស៍​លី​គ ៦​ប្រកួត​ចុងក្រោយ​មិនដែល​ចាញ់ឈ្នះ​៤​ស្មើ​២ សម្រាប់​ការប្រកួតប្រជែង​គ្រប់​ពាន​ទាំងអស់​៦​ប្រកួត​ចុងក្រោយ​ឈ្នះ​៥​ចាញ់​១ ចំណែក រៀល វិញ​គិត​ក្នុង​ពាន​ឆេ​ម​ពាន​ស៍​លី​គ​៦​ប្រកួត​ចុងក្រោយ​ឈ្នះ​៣​ស្មើ​២​ចាញ់​១ សម្រាប់​គ្រប់​កម្មវិធី​ពាន​ទាំងអស់​៦​ប្រកួត​ចុងក្រោយ​ឈ្នះ​៥​ស្មើ​១​។ ស៊ី​ធី នឹង​លេង​ដោយ​គ្មាន​ខ្សែប្រយុទ្ធ​មុត​ស្រួច​ដោយសារ​របួស ជង្គង់ Sergio Aguero​និង Benjamin Mendy ត្រូវបាន​ផ្អាក​ដោយសារ​ទទួលបាន​កា​ត​លឿង​២​សន្លឹក​កាល​ជើង​ទី​១​ក្នុង​រាជធានី​ប្រទេស​អេ​ស្ប៉ា​ញ​។ ចំណែក រៀល នឹង​បាត់​បង់​ប្រធាន​ក្រុម Sergio Ramos ដោយសារ​កាត​ក្រហម​កាល​ជើង​ទី​១ ។​

​ស៊ី​ធី​អាច​ជ្រើសរើស​១១​នាក់​ដំបូង​គឺ​៖

​អ្នកចាំទី Ederson

ខ្សែការពារ​៤​នាក់ Walker Fernandinho Laporte និង Cancelo

​ខ្សែបម្រើ​៣​នាក់ Rodri, Gundogan​និង De Bruyne

ខ្សែប្រយុទ្ធ​៣​នាក់ Sterling, Gabriel Jesus​និង Mahrez​។​

១១​នាក់​ដំបូង​របស់ រៀល អាចជា​៖

​អ្នកចាំទី Courteous

​ខ្សែការពារ​៤​នាក់ Carvajal, Varane, Militao​និង Mendy

​ខ្សែបម្រើ​៣​នាក់ Modric, Kroos​និង Isco

ខ្សែប្រយុទ្ធ​៣​នាក់ Benzema, Hazard​និង Asensio​។​

​ការ​ទស្សន៍ទាយ​របស់​ខ្ញុំ​ស្មើគ្នា ២-២ ៕ ដោយ​៖ វិច្ឆិកា​