Sunday, December 5, 2021

អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩​ កើន​ដល់​ ៩១ ​នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន ​៦ ​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​កម្ពុ​ជា បានប្រកាស​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃទី 24 ខែមីនា​នេះ បានបង្ហាញ លទ្ធផល​វិភាគ​វត្ថុ​សំណាក ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ចំនួន 4 នាក់ វិជ្ជមាន​មេរោគ​កូ​វីដ​១៩ (COVID-19) ថ្មី និង​មាន​អ្នកជា​សះស្បើយ ចំនួន​៤​នាក់ ។​

​អ្នក​ឆ្លង​ថ្មី​ចំនួន​៤​នាក់ នៅ​ខេត្តកំពង់ចាម រួមមាន​៖ បុរស​ជនជាតិ​អង់គ្លេស អាយុ​៦១​ឆ្នាំ និង​ស្ត្រី​អាយុ​៦៩​ឆ្នាំ​។ ជនជាតិ​អាមេរិក អាយុ​៥៩​ឆ្នាំ ជា​ប្តី និង​ប្រពន្ធ​អាយុ​៦២​ឆ្នាំ​។ អ្នក​ទាំង​៤​នាក់ ជា​អ្នកដំណើរ​ទេសចរណ៍រ​បស់​កប៉ាល់ Viking ដែល​ចូល​ចត នៅ​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ដែល​ត្រូវ​បានដាក់​ដោយឡែក​ចំនួន 14 ថ្ងៃ ហើយ​ត្រូវបាន​រកឃើញថា មាន​វីរុស​ដ៏​កាច​សាហាវ​នេះ នៅ​យប់​ថ្ងៃទី 23 ខែមីនា ហើយ​ពួកគាត់​ត្រូវដាក់ ឱ្យនៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។ រីឯ​អ្នកដំណើរ​ចំនួន 53 នាក់​ផ្សេងទៀត ក្នុងចំណោម 57​នាក់ ដែល​ត្រូវ​បានដាក់ ឲ្យ​នៅ​ដាច់ដោយឡែក​ចំនួន 14 ថ្ងៃនោះ មាន​លទ្ធផល​អវិជ្ជមាន ហើយ​ពួកគាត់​ទាំង 53 នាក់​នេះ ត្រូវ​អនុញ្ញាត​ឲ្យ​ចាកចេញ ពី​សណ្ឋាគារ​មួយ នៅ​ខេត្តកំពង់ចាម​។​

ចំណែក​នៅ​ខេត្ត​ត្បូងឃ្មុំ មាន​ពីរ​ករណី បានជា​សះស្បើយ ជា​ជនជាតិខ្មែរ​ពី​ស្លាម បុរស​អាយុ 61 ឆ្នាំ​និង​បុរស​អាយុ 53​ឆ្នាំ ត្រូវបាន​អនុញ្ញាត ឲ្យ​ចេញពី​មន្ទីរពេទ្យ​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី 24 នេះ​រួចហើយ និង​នៅ​ខេត្តបាត់ដំបង មាន​ពីរ​ករណី បានជា​សះស្បើយ ជា​ជនជាតិខ្មែរ​អ៊ីស្លាម បុរស​អាយុ​41 ឆ្នាំ​និង​បុរស​អាយុ 42 ឆ្នាំ ត្រូវបាន អនុញ្ញាត ឲ្យ​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​។​

​បើតាម​ក្រសួងសុខាភិបាល បានបញ្ជាក់​តុល្យការ ចុងក្រោយ គិត​ត្រឹម​ម៉ោង 21 និង 30 នាទី​ថ្ងៃទី 24 ខែមីនា ឆ្នាំ 2020 ករណី​ឆ្លង​វីរុស​ដ៏​កំណាច​នេះ សរុប​ទាំងអស់​មាន​ចំនួន 91 នាក់ ស្រី 24 នាក់ ដែល​ក្នុងនោះ មាន​អ្នកជា​សះស្បើយ​ចំនួន 6 នាក់​៕ ដោយ​៖​កូ​ឡាប​

​ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​៖​