Tuesday, January 18, 2022

ហ៊ុន ម៉ា​នី ៖ ​កម្ពុជា កំពុងតែជួបប្រទះ​នូវ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​មួយ ដោយសារ​ជំងឺ Covid-19

​ភ្នំពេញ​៖ លោក​ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ បាន​ថ្លែង​សារ កាលពី​ថ្ងៃទី ​២៤​ មីនា តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា យើងទាំងអស់គ្នា​ពិតជា​ដឹង​ហេី​យ​ថា ពិភពលោក​ទាំងមូល បាន និង​កំពុងតែជួបប្រទះ​នូវ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​បង្ក​ឡេី​ង​ដោយ​ជំងឺ Covid-19​។ ក្នុងនោះ កម្ពុជា​យេី​ង ក៏​កំពុងតែ​ទទួលរង​នូវ​ឥទ្ធិពល​ដោយផ្ទាល់​ពី​វិបត្តិ​នេះ​ផងដែរ​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ជឿ​ចុះ​ថា ស្ថានភាព​នេះ នឹង​មិនអាច​បំផ្លាញ​បាន​ទាំងស្រុង​នូវ​កិច្ចប្រឹងប្រែង ក៏ដូចជា​សេចក្តីសុខ​របស់​សង្គម​យេី​ង​ឡេី​យ​។

​លោក បាន​បន្ថែមថា ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល ការរៀបចំ​ផែនការ​គ្រប់​ជ្រុងជ្រោយ​ដេី​ម្បី​ឆ្លេី​យ​តប​ទៅនឹង​ស្ថានការណ៍ ការចូល​យ៉ាងសកម្ម​ពី​សំណាក់​សមាជិក នៃ​គ្រួសារ​កម្ពុជា​យេី​ង បានបង្ហាញ​យ៉ាងច្បាស់​ពី​ភាព​ក្លៀវក្លា និង​ភាព​រ៉ឹង​ប៉ឹង​ដោយ​មិន​ចុះ​ញ៉ម​ជាមួយនឹង​ស្ថានការណ៍ ដែល​នេះ​ជា​ក្តីសង្ឃឹម​មួយ​របស់​យេី​ង​។

​ជាមួយគ្នា​នោះ ការចូលរួម​យ៉ាង​គត់​ហ្មត់​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់រូប​ក្នុងការ​ការពារ​ខ្លួន និង​ក្រុមគ្រួសារ និង​ការបន្ត​តាមដាន និង​អនុវត្ត​នូវ​លក្ខខណ្ឌ​ចាំបាច់​នានា ដែល​ដាក់ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច បាននិងកំពុង​ក្លាយទៅជា​ក្តីសង្ឃឹម​ថ្មី​មួយទៀត ដែលថា យេី​ង​ទាំងអស់គ្នា​ពិតជា​នឹង​អាច​ឆ្លង​ផុតពី​គ្រា​លំបាក​នេះ​ជាក់​ជាមិនខាន​។

“​ទន្ទឹមនឹង​ក្តីសង្ឃឹម​ទាំងនេះ ក៏​តោង​យេី​ង​ទាំងអស់គ្នា​យល់​ផងដែរ​ថា ក្នុង​កាល​:​ទេស​:​ណាមួយ​នោះ យេី​ង ឬ​សមាជិក​ណា​ម្នាក់​នៃ​គ្រួសារ​យេី​ង ក៏​អាច​នឹងត្រូវ​បានដាក់​ឲ្យ​រស់នៅ​ដោយឡែក ឬ​ព្យាបាល​ដោយឡែក​ដោយសារ​ជំងឺ​នេះដែរ​។ ក្នុងស្ថានភាព​នោះ សេចក្តីសុខ​របស់​យេី​ង និង​ក្រុមគ្រួសារ​យេី​ង អាច​នឹង​បាត់បង់​មួយផ្នែក ប៉ុន្តែ​ទោះ​ក្នុង​កាល​:​ទេស​:​នោះ​ក្តី ក៏​យេី​ង​មិនត្រូវ​អស់សង្ឃឹម​ឡេី​យ​។ ត្រូវ​យល់ថា ចុងក្រោយ ចំណែក​នៃ​ការបាត់បង់​នោះ នឹង​ក្លាយទៅជា​ការចូលរួម​យ៉ាង​សំខាន់​សម្រាប់​សេចក្តីសុខ​របស់​សង្គម​យេី​ង​ទាំងមូល​” លោក​ហ៊ុន ម៉ា​នី បញ្ជាក់បន្ថែម​យ៉ាង​ដូច្នោះ​។​

​លោក​បានលើកឡើង​ទៀតថា “​នេះ​មិនមែនជា​ពេលវេលា​ដែល​យេី​ង​ត្រូវ​ភ្លេចខ្លួន​ឡេី​យ ហេី​យ​នេះ ក៏​មិនមែនជា​ពេលវេលា​ដែល​យេី​ង​ត្រូវ​រេី​ស​អេី​ង​ដែរ​។ ផ្ទុយទៅវិញ វា​ជា​ពេលវេលា​ដែល​ត្រូវ​រួបរួមគ្នា ជា​ពេលវេលា​ដែល​ត្រូវ​ផ្តល់​ការ​លេី​ក​ទឹកចិត្ត និង​ជា​ពេលវេលា​ដែល​ត្រូវ​បង្ហាញ​ពី​ការយកចិត្តទុកដាក់ និង​សេចក្តីស្រលាញ់​។ ទាំងអស់គ្នា រួមគ្នា យេី​ង​នឹង​ឆ្លង​ផុត​គ្រា​លំបាក​នេះ​”៕ ដោយ​៖​កូ​ឡាប​