Tuesday, January 18, 2022

ក្រុមហ៊ុន Socfin Cambodia ផ្តល់​សម្ភារៈ​បរិក្ខា​វេជ្ជសាស្ត្រ អេ​ឡិច​ត្រូ​និ​កសម្រាប់​វាស់​កម្តៅ​ដល់ ស្ថាប័ន​សុខាភិបាល នៅ​ខេត្ត មណ្ឌលគិរី​

ខេត្ត​មណ្ឌល​គិ​រី ៖ នៅ​ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២០ ក្រុមហ៊ុន SocfinCambodia​ ដែលជា​ក្រុមហ៊ុន​ឯកជន ​គ្រប់គ្រង​ចម្ការកៅស៊ូ​បានប្រគល់​សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ​ ដែលជា​ឧបករណ៍​សម្រាប់​វាស់​កម្តៅ​អេ​ឡិច​ត្រូ​និ​ក ​ចំនួន​ប្រាំ​ជូនទៅ​ស្ថាប័ន​សុខាភិបាល​​សាធារណៈ​នៅ​ក្រុង​សែន​មនោ​រម្យ​។

​ឧបករណ៍​វេជ្ជសាស្ត្រ​ទាំងនេះ ​ត្រូវ​បានទទួល​ដោយ​វេជ្ជបណ្ឌិត​ប៊ុន ​សួរ ​ដែលជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​មណ្ឌល​គិ​រី ​ហើយនឹង​ត្រូវដាក់​ឲ្យ​ប្រើប្រាស់​ក្នុងការ​បង្ការ​ នៃ​ការរីក​រាលដាល​នៃ​ជំ​ងឺ​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ​នេះ ក៏ដូចជា​ដើម្បី​ដោះស្រាយ​ស្ថានភាព​សុខភាព​នាពេល​បច្ចុប្បន្ន​។​

​ក្រៅពី​សកម្មភាព​ដែល​បាន​អនុវត្ត ​ក្នុងការ​បង្ការ​នៃ​ការរីក​រាលដាល​ នៅក្នុង​ចម្ការ​របស់ខ្លួន ​ក្នុង​លើកកម្ពស់​ការយល់ដឹង​ពី​សំណាក់​និ​យោ​ជិ​ក​របស់ខ្លួន​ក្រុមហ៊ុន ​SocfinCambodia​ ក៏​កំពុង​ពង្រឹង​កិច្ចសហការ​យូរអង្វែង ​ជាមួយ​មន្ទីរ​សុខាភិបាល​ក្នុង​តំបន់​ផងដែរ​។​ ការគាំទ្រ​ដល់​សេវាសាធារណៈ​ ដើម្បី​ផ្តល់​ផលប្រយោជន៍ ​ដល់​សហគមន៍​មូលដ្ឋាន ​គឺជា​ឆន្ទៈ​របស់​ក្រុមហ៊ុន​​ ក្នុងការ​ចូលរួម​ក្នុង​ទំនួល​ខុសត្រូវ​ចំពោះ​សង្គម ​គឺ​ចាប់​មាន​តាំងពី​ការឈាន​ជើង​ចូល​របស់ខ្លួន ​នៅក្នុង​ព្រះរាជាណាចក្រ ​តាំងពី​លើកដំបូង​មក​ម្លេះ​។​

​លោក Jef Boedt អគ្គនាយក ប្រតិបត្តិ​ទូទៅ នៃ​ក្រុមហ៊ុន Socfin Cambodia បាន​មានប្រសាសន៍ថា​“ សេវា​សុខាភិបាល​សាធារណៈ​កំពុង​ត្រូវបាន​រៀបចំ ​ក្នុងការ​ការពារ​ពី ជំ​ងី​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ កូ​វីដ​១៩​មួយ​នេះ ​គឺ​តាមរយៈ​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ ក៏ដូចជា​ក្នុងការ​តាមដាន ​ពី​ស្ថានភាព​សុខភាព​របស់ខ្លួន​​ និង​ការប្រុងប្រយ័ត្ន​ជាមួយ​​ មនុស្ស​នៅ​ជុំវិញខ្លួន​ផងដែរ​​។ ​ក្រុមហ៊ុន​របស់​យើង ​មាន​គោលបំណង​គាំទ្រ​ដល់​ រដ្ឋាភិបាល​កម្ពុជា ​និង​សេវាសាធារណៈ ​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន រ​បស់​វីរុស​ហើយនឹង​ការការពារ ​ពី​ការរីក​រាលដាល​នៅក្នុង​ខេត្ត​ទាំងមូល ​ពោលគឺ​តាមរយៈ​ការផ្តល់​សម្ភារៈ​វេជ្ជសាស្ត្រ​​អេ​ឡិច​ត្រូ​និ​ក ​សម្រាប់​វាស់​កម្តៅ​ដល់​មន្ទីរ​សុខាភិបាល​ខេត្ត ​សម្រាប់ធ្វើ​ការសម្របសម្រួល​ ក្នុងការ​ស្វែ​ករក ​និង​តាមដាន​ករណី​ដែល​នឹង​អាច​កើតមាន​ពី​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។

កិច្ចប្រជុំ​នេះ ​ក៏​ជា​ឱកាស​មួយ ​សម្រាប់​លោក​វេជ្ជបណ្ឌិត​ប៊ុន ​សួរ ​ដើម្បី​ផ្តល់នូវ​ការអភិវឌ្ឍន៍​ មធ្យោបាយ​ទំនាក់ទំនង ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល​ ដើម្បី​គាំទ្រ​ដល់​នាយកដ្ឋាន​គ្រប់គ្រង និង​វេជ្ជសាស្ត្រ​របស់​ក្រុមហ៊ុន ​SocfinCambodia ​ក្នុង​គោលបំណង​ជូនដំណឹង​ដល់​និ​យោ​ជិ​ក ​និង​ក្រុមគ្រួសារ​របស់​ពួកគេ​ អំពី​ជំងឺ​ផ្លូវដង្ហើម កូ​វីដ​១៩ ។​

សកម្មភាព​នេះ​បង្ហាញថា ​តាមរយៈ​ការសហការ​យ៉ាងសកម្ម ​លើ​ការចូលរួម​របស់​អ្នកពាក់ព័ន្ធ​ក្នុង​តំបន់ ទាំង​ផ្នែក​ឯកជន​និង​សាធារណៈ​អាច​គាំទ្រ​គ្នា​ទៅវិញទៅមក ​និង​បម្រើ​សហគមន៍​របស់​ពួកគេ ​ឱ្យ​កាន់តែ​ប្រសើរឡើង​។ ក្រុមហ៊ុន Socfin Cambodia មាន​ឆន្ទៈ​ក្នុងការ​ប្រតិបត្តិ​អំឡុង​គ្រា​ជួបប្រទះ​វិបត្តិ​នេះ ដោយ​អនុវត្ត​គំនិត​ផ្តួចផ្តើម​ ដែល​ផ្តល់​ផលប្រយោជន៍ ​ដល់​សង្គម​មិន​ត្រឹមតែ​សម្រាប់​ពេលបច្ចុប្បន្ន ​និង​រយៈពេល​វែង​ខាងមុខ ហើយក៏​នឹង​បន្តធ្វើ​កិច្ចការ ​ជាមួយ​បុគ្គល​ពាក់ព័ន្ធ​ទាំងអស់ ​ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​៕ដោយ៖កូឡាប